Saturday, March 23, 2019

កម្មការិនី 20នាក់ នៅរោងចក្រដួលសន្លប់ ក្នុងថ្ងៃតែមួយ

៚ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កម្មការិនី 20នាក់ នៅរោងចក្រម៉េងតុង ឃុំស្វាយរលំ ដួលសន្លប់ ប្រហែលមកពីអាកាសធាតុក្តៅពេក...

រោងចក្រម៉េងតុង

 ៙ ករណីនេះ កើតហេតុ នៅថ្ងៃព្រហស្បតិ៍០១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២១ ខែមីនា គ.ស២០១៩ វេលាម៉ោង ១៤ និង៤៦ នាទី នៅក្នុងរោងចក្រម៉េងតុង ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល មានកម្មការនីចំនួន២០នាក់ ក្នុងចំណោមកម្មករចំនួនសរុប៖១៦០០នាក់ ប្រុស៤៥០នាក់ បានដួលសន្លប់នៅនឹងកន្លែងធ្វើការងារ មូលហេតុមកពីទ្រាំនិងកំដៅអាកាសធាតុពុំបាន។ ហើយកម្មការនី ទាំង២០នាក់ ដែលរងគ្រោះនេះត្រូវបានរថយន្ដរបស់រោងចក្រ ដឹកយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ។ ចំណែកកម្មករ-កម្មការនីចំនួន ១៥៨០នាក់ទៀត ត្រូវបានភាគីរោងចក្រ ឲ្យឈប់សំរាកពីការងារចំនួនកន្លះថ្ងៃទាំងអស់គ្នា។




ប្រភព៖ សេនាធិការ ស្រុកស្អាងខេត្ត កណ្តាល

No comments:

Post a Comment