Tuesday, February 12, 2019

"លិខិតមហាជនពីកន្លែងកើតហេតុ" ហ្វូងសហជីព និង ក្រុមសុីឈ្នួលដើរបំផុស បំផុល កម្មករនិង កម្មការិនីរោងចក្រ

លិខិតមហាជនឆ្លើយតប ដល់សារព័ត៌មានមួយ ដែលបានបង្ហោះព័ត៌មានបោកប្រាស់ដល់មហាជន ចេញ  ថ្ងៃ ចន្ទ័  ទី ១១  ខែ កុម្ភៈ ឆ្នាំ ២០១៩  កម្មករ  កម្មការិនី  រោង ចក្រ និងអ្នកលក់ដូរនៅតំបន់រោងចក្រខាងលើបានអោយដឹងថានៅ ថ្ងៃ ចន្ទ័ ទី ១១ ខែ កុម្ភៈ ២០១៩ នៅវេលាម៉ោង ៦ៈ៣០ ព្រឹកមានហ្វូងសហជីពសុីឈ្នួលមួយក្រុមដែលមានគ្នាប្រមាណ ៤-៧ នាក់ បានដើរញុះញង់ កម្មករ  កម្មការិនី រោងចក្រ ដោយមានចែក ជាខិតប័ណ្ណដល់បងប្អូន កម្មករ កម្មការិនី អោយចូលរួមធ្វើបាតុកម្ម ជាមួយក្រុមខ្លួនដើម្បីផលប្រយោជន៍ដល់ក្រុមសុីឈ្នួលរបស់ខ្លួន និងបានបង្កការ អុកឡុកនៅខាងមុខចក្រ។
សកម្មភាពញុះញុង់មិនបានសំរេច
អត្ថបទរបស់មហាជនបានបន្ត…ទៀតថា ក្រុមសហជីពសុីឈ្នួលមួយក្រុមនោះបានទទួល ភាពអាម៉ាស់បំផុត  ក្រោយដើរបំផុសបំផុលនិង ញុះញង់ដល់កម្មករនៅរោងចក្រខាងលើ មិនបានសំរេច នៅវេលាដ៏ដែលនោះដែរ ក្រុមខាងលើបាននាំគ្នីគ្នាចាកចេញពី បរិវេណរោងចក្ររៀងៗខ្លួន ដោយបន្សល់ទុកនៅខិតប័ណ្ណតាមដងផ្លូវជាច្រើន។

ក្រុមជនបង្កបានព្យាយាមទាញដៃអាវនិងកាតសន្តិសុខ
រោងចក្រ
ជាចុងក្រោយអត្ថបទមហាជនដ៏ដែលនោះក៏បានទទូចដល់បងប្អូន កម្មករ និង កម្មការិនីរោងចក្រទាំងអស់ សូមកុំឲ្យខ្លួន»ធ្លាក់ក្នុងឧបាយកលរបស់ជនបង្ករភាពចលាចល មួយក្តាប់តូច ដែលព្យាយាមធ្វើអោយខូចខាចដល់ផលប្រយោជន៍របស់ បងប្អូនកម្មករ កម្មការិនីរោងចក្រទាំងអស់។



No comments:

Post a Comment