![]() |
| វឿន គឹមលន់ |
កាលពីថ្ងៃទី២៦ ខែមីនា វេលាម៉ោង៩ព្រឹក នគរបាលនាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបាន ចុះអនុវត្ត ដីកាបញ្ជាឲ្យចូលខ្លួនលេខ ០៩៨ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ចេញ ដោយលោក កែវ សុធា ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានី ភ្នំពេញ ដែលមានឈ្មោះ វឿន គឹមលន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ ភូមិ ព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពាក់ព័ន្ធ នឹងករណីបង្ហោះ ព័ត៌មានមិនពិតដែលនាំឲ្យអសន្តិសុខ និងវាយប្រហារមកលើថ្នាក់ដឹកនាំ តាមបណ្តាញសង្គមហ្វេសបុក និងបណ្ដាញសង្គមយូធូបដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងមកលើរាជរដ្ឋាភិបាលនិងក្នុងគោលបំណងទាក់ទាញការចូលចិត្ត(Like) ចែករំលែក(Share) និងការទស្សនាវីដេអូឲ្យបានច្រើន ដើម្បីខ្លួនបានចំនូលពីបណ្ដាញសង្គមទាំងអស់នេះ។ បច្ចុប្បន្ននាយកដ្ឋានកំពុងកសាងសំនុំរឿង និងបញ្ចូនជនសង្ស័យទៅតុលាការ។



No comments:
Post a Comment