Wednesday, February 1, 2023

ពិតជាភ្ញាក់ផ្អើល!! ទើបរកឃើញភ្នំដែលមានរូបរាងដូចសត្វពស់យក្ស ស្ថិតក្នុងខេត្តមួយក្នុង ទឹកដី

ភ្នំបឹងកាន គឺជាភ្នំដែលទើបរកឃើញនៅប្រទេសថៃ មានរូបរាងដូចសត្វពស់យក្ស ស្ថិតក្នុងខេត្តបឹងកាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានព្រំប្រទល់ជាប់គ្នាទៅនឹងភាគខាងកើតប្រទេសឡាវ។

ថ្មភ្នំដែលមានរូបរាងដូចជាពស់ធំបំផុតមួយបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរថ្មីទើបត្រូវបានគេរកឃើញគឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ថិតនៅតំបន់ភ្នំនាគី និងទឹកជ្រោះតាវរិនធេប «នៃភូលង្កា»។ តាមជំនឿគឺគេបានតំណាលថាមាន ស្តេចពស់ មួយបានត្រូវបណ្ដាសាដោយមានទំនាក់ទំនងស្នេហាមនុស្សនិងពស់ ទើបក្លាយខ្លួនទៅជាថ្ម។

ដោយឡែកអ្នកខ្លះគិតថាពស់ពីដើមមានទំហំធំលុះក្រោយ ងា ប់ទៅក៏កើតទៅជារ៉ែថ្មដូចដែលយើងឃើញសព្វថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាងណាក៏ដោយទីនោះបានក្លាយជាទីចំណាប់អារម្មណ៍ថ្មីមួយសម្រាប់អ្នកមានជំនឿងប់ងុល ចង់ទៅធ្វើការបួងសួងសុំសេចក្ដីសុខ ហើយសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេងក៏កំពុងជ្រួលច្របល់ដែរ។

ថ្មភ្នំដែលមានរាងជាក្បាលពស់

បឹងកាន ឬ บึงกาฬ គឺជាខេត្តថ្មីមួយក្នុងប្រទេសថៃ ដែលទើបបង្កើតបាន៧ឆ្នាំប៉ុណ្ណោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែទឹកដីនោះមានបង្កប់នូវរឿងព្រេងនិទានជាច្រើន។ ក្រៅពីថ្មភ្នំរាងដូចពស់នៅមាន តំបន់ភ្នំផ្សេងទៀតដែលមានរូបរាងដូចគ្នាបេះបិទទៅនឹងត្រីបាឡែនធំៗពណ៌ខ្មៅបណ្ដែតខ្លួនក្នុងព្រៃព្រឹក្សា ហើយទីនោះក៏ជាទីតាំងមួយដ៏សំខាន់ដែរសម្រាប់ទាក់ទាញភ្ញៀវទេសចរក្នុងខេត្តបឹងកាន៕

ប្រភពអត្ថបទដកស្រង់ namtokh.com

Wednesday, March 4, 2020

សម្តេចតេជោ ហ៊ុន សែន ៖ បានស្នេីសុំស្ថាប័នរដ្ឋចូលរួមសន្សំសំចៃថវិកាជាតិដើម្បីទប់ស្កាត់ជំងឺឆ្លង....



សម្តេចតេជោ ហ៊ុន សែន បានស្នេីសុំក្រសួង​ ស្ថាប័នរដ្ឋចូលរួមសន្សំសំចៃថវិកាជាតិក្នុងពេលប្រទេសជាតិដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា ថ្ងៃទី ៤ ខែ មីនា ស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ចេញនូវអាទិភាពចម្បងរបស់ប្រទេសកម្ពុជានាពេលនេះគឺរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា) គឺ សម្តេចតេជោ ហ៊ុន​ សែន​ បានសម្រេចអោយក្រសួង និងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ត្រូវកាត់បន្ថយការចំណាយរបស់ខ្លួន ៥០% ។ ប៉ុន្តែលើកលែងតែក្រសួងនិងស្ថាប័នបីដូចជា ១)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ២)ក្រសួងពាណិជ្ជកម្ម ៣)ទីស្តីការគណៈរដ្ឋមន្រ្តី គឺត្រូវកាត់បន្ថយការចំណាយរបស់ខ្លួន ២៥% ។


ចំពោះការចំណាយ និងបញ្ជូនមន្រ្តីទៅបេសកកម្មក្រៅប្រទេស ឧទាហរណ៍បើទៅ ៥នាក់ គឺអោយទៅតែ២នាក់ទេ។ ទន្ទឹមនឹងនោះ គឺត្រូវផ្តល់ការងារអោយអគ្គរាជទូតប្រចាំការនៅក្រៅប្រទេសចូលរួមប្រជុំជំនួស។

ការកាត់បន្ថយចំណាយចរន្តនេះ គឺរាជរដ្ឋាភិបាលកម្ពុជាអាចសន្សំថវិកាបានប្រមាណ ៤០០លានដុល្លារអាមេរិក ដែលអាចយកមកដោះស្រាយបញ្ហាប្រឈមចាំបាច់នានា។ សម្តេចតេជោបានបញ្ជាក់ច្បាស់ថា មិនមានការកាត់បន្ថយលើការតម្លើងប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឡើយនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងបន្តតាមដានពិនិត្យមើលថា តើមានរដ្ឋមន្រ្តីក្រសួងណាខ្លះ ដែលអនុវត្តដោយមានការភ្ញាក់រឮកខ្ពស់។ ចំពោះការដ្ឋានសាងសង់ក៏ដូចគ្នាដែរ ប្រសិនបើមិនទាន់បើកការដ្ឋានសាងសង់នៅឡើយទេ គឺត្រូវផ្អាកសិន ត្រូវដោះស្រាយបញ្ចប់បញ្ហាជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា) អោយចប់ផុតសិន៕

Sunday, February 23, 2020

រឿងក្រៅឆាក៖ ទេសចរលើនាវាយក្យ Westerdam


(ភ្នំពេញ)៖ រឿងរ៉ាវនៃនាវាទេសចរអាមេរិក Westerdam បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញពិភពលោក ដោយសារតែការភ័យខ្លាចឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា (Covid-19) ដែលបានសម្លាប់ពលរដ្ឋចិនជាង២ពាន់នាក់ និងជិត៨ម៉ឺននាក់ទៀតបានឆ្លង។ នៅពេលដែលពិភពលោកមានការបារម្ភ និងភ័យខ្លាច ជាពិសេសប្រទេសចិន ដែលកំពុងតែប្រឈមដ៏ធ្ងន់ធ្ងរ ប្រទេសកម្ពុជាក៏បានដាក់ខ្លួនចូលទៅក្នុងសាច់រឿងដ៏រន្ធត់មួយនេះដែរ តែជាការចូលសង្គ្រោះអ្នកដំណើរលើនាវា Westerdam ដែលកំពុងស្ថិតក្នុងស្ថានភាពមួយដែលគេស្ទើរប្រៀបធៀបទៅនឹងរឿងភាពយន្តសោកនាដកម្មរបស់កប៉ាល់យក្ស ថាយថេនិច (Titanic) ដែលបានកើតឡើងនៅឆ្នាំ១៩១២ នៅពេលដែលកប៉ាល់មួយនេះបានបើកបុកផ្ទាំងទឹកកកនៅលើ មហាសមុទ្រអាត្លង់ទិកខាងជើង ហើយត្រូវបានផលិតជាភាពយន្តនៅឆ្នាំ១៩៩៧។ ចង់ដឹងថាតើដំណើរដើមទងនៃរឿងរ៉ាវជំងឺខូវីដ១៩ លងនាវាទេសចរចូលមកកម្ពុជានេះចេញមកពីណា? ទៅណា? និងកើតឡើងយ៉ាងដូចម្តេច? សូមតាមដានដូចតទៅ៖

* សៀវភៅទស្សន៍ទាយស្រដៀងនឹងជំងឺ Covid-19 ត្រូវបានបោះពុម្ពកាលពី៣៩ឆ្នាំមុន៖
សៀវភៅមួយក្បាលដែលត្រូវបានគេបោះពុម្ពក្នុងឆ្នាំ១៩៨១ ត្រូវបានអ្នកស្រាវជ្រាវនិងអ្នកតាមដានព័ត៌មាននិងជាពិសេសបណ្តាញសង្គមហ្វេសប៊ុក យកមកចុះផ្សាយព្រោងព្រាត ។ សៀវភៅឈ្មោះ “កែវភ្នែកនៃភាពងងឹត” (The Eyes of Darkness) បានសរសេរអំពីមន្ទីរពិសោធន៍បែបអាវុធជីវសាស្ត្រមួយ ហើយបានរៀបរាប់រហូតដល់ឈ្មោះ វូហាន៤០០ (Wuhan-400) ដែលជាការនាំទៅដល់ការសន្និដ្ឋានពាក់ព័ន្ធនឹងជំងឺ Covid-19 ដែលចេញមកពីទីក្រុងវូហាន ប្រទេសចិន កាលពីពេលថ្មីៗនេះ។
អ្នកនិពន្ធជនជាតិអាមេរិកឈ្មោះ Dean Koontz បានសរសេរអំពីម្តាយម្នាក់ឈ្មោះ គ្រីស្ទីណា អ៊ីវ៉ាន ដែលធ្វើដំណើរដើម្បីស្វែងរកកូនប្រុសរបស់គាត់ឈ្មោះ ដានី ដែលបានបាត់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរទៅបោះជំរំមួយកន្លែង។ បន្ទាប់មកនាងគិតស្មានថា កូនប្រុសគាត់អាចនឹងទៅកាន់ទីតាំងយោធាមួយកន្លែង ដែលត្រូវបានបង្ឃាំងទុកបន្ទាប់ពីគាត់បានឆ្លងមេរោគម្យ៉ាងដែលបង្កើតដោយមនុស្សនៅឯមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្រ្តមួយ។
វគ្គមួយនៃសៀវភៅបានសរសេរពីការសន្ទនារវាង គ្រីស្ទីណា និងបុរសម្នាក់នៅមន្ទីរពិសោធន៍យោធាចិនដែលកូនប្រុសរបស់នាងត្រូវបានគេរក្សាទុកនៅទីនោះ៖ គ្រីស្ទីណាបាននិយាយថា «ខ្ញុំមិនចាប់អារម្មណ៍នឹងទស្សនវិជ្ជា ឬសីលធម៌នៃសង្គ្រាមជីវសាស្ត្រទេ»។
ឥឡូវនេះខ្ញុំគ្រាន់តែចង់ដឹងថា តើកូនប្រុសដានីរបស់ខ្ញុំមកកាន់ទីនេះបានយ៉ាងដូចម្តេច?។ លោកម្នាក់ឈ្មោះ Dombey បាននិយាយថា «ដើម្បីយល់ពីបញ្ហានេះ អ្នកត្រូវត្រឡប់ទៅ២០ខែមុនសិន»។ នៅជុំវិញនោះ អ្នកវិទ្យាសាស្ត្រចិនម្នាក់ឈ្មោះ Li Chen បានរត់ភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក ដោយនាំយកកំណត់ត្រាក្បួនបំបែកអាវុធជីវសាស្ត្រថ្មីដ៏សំខាន់ និងគ្រោះថ្នាក់បំផុតរបស់ប្រទេសចិនកាលពីមួយទសវត្សរ៍មុនទៅជាមួយផង។
ពកគេហៅឯកសារទាំងនោះថា «វូហាន៤០០» ព្រោះវាត្រូវបានគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ RDNA របស់ពួកគេដែលស្ថិតនៅខាងក្រៅទីក្រុងវូហាន ហើយវាជាប្រភេទមេរោគមីក្រូជីវាណូ ដែលផលិតដោយមនុស្សនៅមជ្ឈមណ្ឌលស្រាវជ្រាវសំងាត់នេះ» ។ (សម្រាប់ខ្លឹមសារលំអិត សូមអានសៀវភៅ «The Eyes of Darkness»។

* អាមេរិកបោយដៃមកកម្ពុជា៖
នារាត្រីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy បានស្នើមករដ្ឋមន្រ្តីសាធារណការ លោក ស៊ុន ចាន់ថុល ដើម្បីសុំអន្តរាគមន៍ពីកម្ពុជាឲ្យទទួលយកកប៉ាល់ Westerdam ដើម្បីចូលចតនៅក្នុងកំពង់ផែរបស់កម្ពុជា បន្ទាប់ពីប្រទេសនិងកោះ ចំនួន៥ បានបដិសេធមិនអនុញ្ញាត ឲ្យនាវានោះចូលចតនៅកំពង់ផែរបស់ខ្លួនដោយសារតែក្តីបារម្ភ និងខ្លាចឆ្លងជំងឺ (Covid-19)។ ប្រទេសនិងកោះទាំង៦នោះរួមមាន៖ ជប៉ុន កោះតៃវ៉ាន់ ហ្វីលីពីន កោះ ហ្គាម កូរ៉េខាងត្បូង និងប្រទេសថៃ។ ក្រោយពីទទួលបានព័ត៌មានសម្តេច ហ៊ុន សែន ក៏ផ្តល់ភ្លើងខៀវភ្លាមៗ អនុញ្ញាតឲ្យចូលដោយហេតុផលមនុស្សធម៌ជាចំបង។ ពេលនោះហើយដែលធ្វើឲ្យកម្ពុជាធ្លាក់ចូលទៅនឹងសាច់រឿងដែលកំពុងតែជ្រួលច្របល់ ដោយអ្នកទេសចរ និងក្រុមនាវិកជាង២ពាន់នាក់នៅលើនាវាយក្សនោះ។

* តើកប៉ាល់នេះមកពីណាទៅណា?
នាវា Westerdam បានស្ថិតនៅលើតារាវិថីទេសចរណ៍រយៈពេល ១៤ ថ្ងៃដែលចាប់ផ្ដើមចេញពីហុងកុង នៅថ្ងៃទី១ កុម្ភៈ ឆ្នាំ ២០២០ ហើយគ្រោងនឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៥ កុម្ភៈ ដដែល នៅកំពង់ផែទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន។ នៅលើនាវាមានអ្នកទេសចរសរុបចំនួន ១៤៥៥ នាក់ និងក្រុមនាវិកចំនួន ៨០២ នាក់។ យោងតាមផែនការដើមបន្ទាប់ពីចេញពីទីក្រុងហុងកុង នាវាមួយនេះនឹងត្រូវធ្វើដំណើរទៅកោះតៃវ៉ាន់ ហ្វីលីពីន កោះហ្គាម ប្រទេសថៃ នឹងបន្តទៅកាន់កោះមួយចំនួនទៀតរបស់ប្រទេសជប៉ុនរួមទាំង អូគីណាវ៉ា និងណាហ្កាសាគី មុននឹងបញ្ចប់នៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន។

* តើកម្ពុជាបានផលប្រយោជន៍អ្វី ពីការអនុញ្ញាតឲ្យកប៉ាល់មួយនេះចូលមកទឹកដីរបស់ខ្លួន?
ជាសំណួររសើប ហើយក៏មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានធ្វើការរិះគន់។ ជាការឆ្លើយតបសម្ដេចហ៊ុន សែន បានពន្យល់ថា វាជាការសំរេចចិត្តដ៏មោះមុតលើកត្តាមនុស្សធម៌ដែលលោកមានក្តីបារម្ភថា តើឲ្យអ្នកទេសចរ និងក្រុមនាវិកជាង ២ពាន់នាក់នោះទៅទីណា ឬក៏ទុកឲ្យពួកគាត់ស្លាប់នៅលើនាវាឬក៏យ៉ាងណា? បើយើងមើលជារួមការសម្រេចចិត្តទទួលយកកប៉ាល់នៅពេលនេះ បានធ្វើឲ្យកម្ពុជាចំណេញច្រើនហួសពីការស្មាន នោះគឺ
ទី១៖ បំណងមនុស្សធម៌របស់កម្ពុជាអាចនឹងជួយស្តារមកវិញនូវទំនាក់ទំនងដ៏រដាក់រដុបរវាងកម្ពុជា និងអាមេរិកនាពេលកន្លងមក ឲ្យទៅជាល្អវិញ នោះក៏ព្រោះតែអាមេរិកបានពឹងនិងសុំឲ្យកម្ពុជាជួយ។
ទី២៖ កម្ពុជាបានជួយសម្រាលដល់ក្តីកង្វល់របស់មហាអំណាចពិភពលោកទាំងពីរគឺ ចិន និងអាមេរិក ។ ព្រោះដើមចំណងនៃសាច់រឿង (ជំងឺ) ចេញមកពីចិន ហើយចុងចំណងគឺក្រុមហ៊ុនអាមេរិក និងពលរដ្ឋអាមេរិក ដែលជាអ្នករងគ្រោះហើយត្រូវការឲ្យកម្ពុជាជួយស្រាយ។
ទី៣៖ កេរ្ត៍ឈ្មោះកម្ពុជាត្រូវបានគេចាប់អារម្មណ៍ និងចាប់ផ្តើមស្គាល់កាន់តែច្រើនជាងមុន ហើយលើកនេះគេទទួលស្គាល់ដោយឈ្មោះល្អ និងក្រអូប ខុសពីការដែលគេស្គាល់រឿងអាក្រក់ៗពីកម្ពុជាកន្លងមក ដូចជា «របបវាលពិឃាដខ្មែរក្រហម ជាប្រទេសសម្បូរដោយគ្រាប់មីន ។ល។»...

* រដ្ឋាភិបាលថៃរងការរិះគន់ពីសាស្ត្រាចារ្យ
សាស្ត្រាចារ្យលោក Piti Srisaengnam នៅមហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ ជូឡាឡុងកន បាននិយាយថា ប្រទេសថៃបានបោះបង់ចោលឱកាសដ៏ល្អមួយ ក្នុងចំណោមវិបត្តិនានាដើម្បីបង្ហាញដល់ពិភពលោកថា ប្រទេសនេះមានសារជាតិមនុស្សធម៌។
សរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកបានពិពណ៌នាអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍ ចូលចតនៅកំពង់ផែទឹកជ្រៅ Laem Chabang ក្នុងខេត្ត Chon Buri ថា «ឃោរឃៅនិងអមនុស្សធម៌» បន្ទាប់ពីនាវានេះបានងាកចេញពីហ្វីលីពីន ជប៉ុន និងហ្គោម។
«ចូរសាកល្បងស្រមៃមើលថា តើមនុស្សនៅលើកប៉ាល់អស់សង្ឃឹមប៉ុណ្ណា បន្ទាប់ពីនាវានៅលើសមុទ្រអស់រយៈពេលជាង២០ថ្ងៃ?» លោកបណ្ឌិត ភីទី បានសួរ។
លោកសាស្រ្តាចារ្យបានបន្ថែមថា រដ្ឋាភិបាលអាចអនុញ្ញាតឱ្យកប៉ាល់ចូលចតហើយបន្ទាប់មកអាចដាក់អ្នកដំណើរ និងនាវិកជាង ២.០០០ នាក់នៅឯមូលដ្ឋានកងទ័ពជើងទឹកថៃដែលមន្ត្រី សុខាភិបាលថៃអាចពិនិត្យ និងតាមដានស្ថានភាពរបស់ពួកគេបាន ព្រោះប្រទេសថៃ ជាប់លំដាប់ថ្នាក់ទី៦ ក្នុងពិភពលោកលើប្រព័ន្ធសុខាភិបាលសាធារណៈ ហេតុអ្វីដែលត្រូវបារម្មណ៍?
លោកបណ្ឌិត ភីទី បានបន្តថា «ក្នុងនាមជាបញ្ហាមនុស្សធម៌យើងត្រូវតែជួយអ្នកដែលមានទុក្ខលំបាកមិនត្រូវរុញច្រានពួកគេចេញនោះទេ» ។
ហេតុអ្វីមិនជ្រើសរើសជំរើសមនុស្សធម៌ដើម្បីជាប្រយោជន៍ដល់មនុស្សដែលកំពុងមានទុក្ខព្រួយ? ប្រសិនបើពួកគេ (អ្នកដំណើរ និងសមាជិកនាវិក) អាចទៅដល់ឆ្នេរសមុទ្រតើពួកគេនឹងមានការចាប់អារម្មណ៍យ៉ាងណាជាមួយប្រទេសថៃ។ ពួកគេនឹងចងចាំប្រទេសថៃជារៀងរហូតពីព្រោះយើងបានថែរក្សា ពួកគេនៅពេលពួកគេមានបញ្ហា។ យើងនឹងក្លាយជាមិត្តពិតរបស់ពួកគេ។ «ជាអកុសលយើងយឺតពេលហើយ យើងបានបោះឱកាសចូលទៅក្នុងសមុទ្របាត់ទៅហើយ»។

* តើកម្ពុជាទទួលនាវាដោយវិធីណា?
បើទោះបីជានាវា Westerdam ត្រូវបានអនុញ្ញាតឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុហើយក៏ដោយ ក៏ធាតុពិតនាវានេះត្រូវបានឃាត់ទុកនៅតំបន់សូន (Point Zero) ចម្ងាយ (3 miles) ឬជាង៤គីឡូម៉ែត្រពីកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ អស់រយៈពេល១០ម៉ោងទំរាំអនុញ្ញាតឲ្យចូលមកកំពង់ផែជាផ្លូវការ នោះក៏ដោយសារដើម្បីធានាសុវត្ថិភាព និងជំរះក្តីព្រួយបារម្ភនានាអំពីជំងឺខូវីដ១៩នេះឯង។ ក្នុងអំឡុងពេលនោះក្រុមការងារចត្តាឡីស័ក និងក្រុមគ្រូពេទ្យរបស់កម្ពុជា បានសហការជាមួយនឹងអង្គការសុខភាពពិភពលោក (WHO) និងអ្នកជំនាញផ្នែកសុខាភិបាលរបស់សហរដ្ឋអាមេរិក (U.S. Center for Disease Control) បានរួមគ្នាត្រួតពិនិត្យមើលសុខភាពជារួម ហើយទីបញ្ចប់ក៏បានសម្រេចយកសំណាកពីមនុស្សចំនួន២០រូប នៅលើនាវាដើម្បីយកមកធ្វើពិសោធន៍ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាទីក្រុងភ្នំពេញតាមរយៈការដឹកឧទ្ធម្ភាគចក្រចំនួន២ជើង។ លទ្ធផលត្រូវបានបង្ហាញថាអ្នកទាំង២០រូបពុំមានឆ្លងនូវវីសខូវីដ១៩នោះទេ មានន័យថាអវិជ្ជមានទាំងអស់គ្នា។
ព័ត៌មានអវិជ្ជមាននេះហើយដែលបានធ្វើឱ្យកិត្តិយសរបស់កម្ពុជាកាន់តែលេចខ្ពស់ត្រដែតជាអន្តរជាតិ ព្រោះគេគិតថា កម្ពុជាពិតជាបានជួយមនុស្សដែលរងគ្រោះដោយសារតែការសង្ស័យ ឬសន្និដ្ឋានខុស។ នៅក្នុងដំណើរការនៃការយកសំណាកដើម្បីពិសោធន៍នេះ កម្ពុជាក៏បានប្រឈមទៅនឹងឧបសគ្គមួយចំនួនដែរ នោះដោយសារការមិនពេញចិត្តឬស្ទើរតែមិនព្រមសហការជាមួយកម្ពុជាពីភាគីនាវា និងទី២ពីភាគីសហរដ្ឋអាមេរិកដោយគេសំអាងថានៅលើនាវានោះមានសម្ភារៈ ឧបករណ៍ និងធនធានមនុស្សផ្នែកវេជ្ជសាស្ត្រគ្រប់គ្រាន់ណាស់ទៅហើយ ហើយគេក៏បានពិនិត្យត្រឹមត្រូវបញ្ជាក់ម្ដងហើយម្ដងទៀតថាពុំមានបុគ្គលណាម្នាក់ត្រូវបានឆ្លងនូវជំងឺខូវីដ១៩នោះដែរ។
ពិតមែន ក្រុមគ្រូពេទ្យ និងអ្នកជំនាញផ្នែកសុខាភិបាលកម្ពុជា បានសរសើរនូវក្រុមគ្រូពេទ្យជាង៣០រូប នៅលើនាវាជាមួយនឹងសម្ភារៈទំនើបទាក់ទងទៅនឹងវេជ្ជសាស្រ្តពេទ្យ។ និយាយដោយខ្លីថាមានការប្រទាំងប្រទើសគ្នាមួយចំនួននៅលើនាវានោះ ទំរាំតែអាចយកសំណាកទាំង២០រូបបាន ត្រូវឆ្លងកាត់នូវការត្រួតពិនិត្យ និងការអមដំណើរជាប់ជាប្រចាំពីអ្នកជំនាញសុខាភិបាលអាមេរិក (USCDC) ចំនួន២រូប ចាប់ពីដើមរហូតដល់ចប់ ព្រោះគេត្រូវផ្ទៀងផ្ទាត់ខ្លាចក្រែងមានការខ្វះចន្លោះផ្នែកវេជ្ជសាស្រ្ត ឬបច្ចេកទេសណាមួយពីភាគីកម្ពុជា នេះមិនទាន់និយាយដល់ការខឹងសម្បារពីអ្នកដំណើរនៅលើនាវា ដែលមិនពេញចិត្តការយកសំណាករបស់ពួកគាត់នៅពេលដែលគេដឹងថា ពួកគាត់មិនស្ថិតក្នុងការសង្ស័យនៃជំងឺខូវីដ១៩ ព្រោះការយកសំណាកនេះ មិនមែនជាការបូមឈាមសាមញ្ញនោះឡើយ ពោលគឺត្រូវរុកចូលច្រមុះផ្នែកខាងក្នុងបំផុត ដើម្បីយកសម្បោរ និងយកស្លេះជ្រៅក្នុងបំពង់ក ធ្វើឲ្យមានការថប់ដង្ហើមនិងត្រូវបង្ហូរទឹកភ្នែក។

* តើរដ្ឋាភិបាលកម្ពុជា និងសម្ដេច ហ៊ុន សែន បានអ្វីមកវិញ៖
សម្រាប់លោកខាងលិច រួមទាំងសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបផងអាចនឹងពិចារណាឡើងវិញ អំពីកត្តាសិទ្ធិមនុស្សដែលកម្ពុជាបានចូលរួមចំណែកនៅពេលនេះ ពោលគឺលទ្ធភាពអាចពិនិត្យបន្ត GSP និងសម្រាល EBA។ សម្រាប់វិស័យទេសចរណ៍វិញ កម្ពុជាត្រូវបានក្លាយជាប្រទេសដែលគេដាក់បញ្ចូលក្នុងកម្មវិធីទស្សនា របស់កប៉ាល់ Westerdam រួចទៅហើយ។ រីឯដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន និងអាមេរិក នៅពាក់កណ្ដាលខែមីនា ខាងមុខនេះអាចជាឱកាសល្អ សម្រាប់កិច្ចប្រជុំទ្វេភាគីជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅឡាសវ៉េហ្គាស រដ្ឋណេវ៉ាដា។

* ហេតុអ្វីបានជាម៉ាឡេស៊ីពិនិត្យឃើញមានអ្នកជំងឺខូវីដ១៩ នៅពេលដែលកម្ពុជាពិនិត្យពុំឃើញមាន?
មានមតិបដិបក្ខ និងការស្រមើស្រមៃយ៉ាងច្រើនជុំវិញទិដ្ឋភាពនេះ ហើយអ្នកខ្លះក៏បានភ្ជាប់ទៅនឹងរឿងនយោបាយនៃការច្រណែន ឬប្រច័ណ្ឌនៅក្នុងបរិបទតំបន់ ចំពោះកម្ពុជា ជាមួយមហាអំណាចពីរក្នុងពេលតែមួយនិងក្នុងរយៈពេលដ៏ខ្លី។ នោះគឺការមន្ទិលសង្ស័យហើយសង្ស័យទៀតថា ម៉ាឡេស៊ីអាចមានចេតនាមិនល្អ ជុំវិញការប្រកាសថា ស្ត្រីអាមេរិកអាយុ៨៣ឆ្នាំ បានឆ្លងជំងឺខូវីដ១៩ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ហើយប្រាំថ្ងៃក្រោយមកក៏ប្រកាសវិញថា «បាត់អស់ទៅហើយ» ដែលខាងវិទ្យាសាស្រ្តពេទ្យថា «មិនទំនងនិងមិនអាចទៅរួចយ៉ាងដូច្នេះ» ហើយចំណុចមួយទៀត ស្រ្តីរូបនោះមិនស្ថិតនៅក្នុងបញ្ជី នៃអ្នកដំណើរ២០រូប ដែលត្រូវបានគេយកសំណាកមកពិសោធន៍នៅកម្ពុជានោះឡើយ។

* សេចក្តីសន្និដ្ឋាន និងការបញ្ចេញមតិនានាពីពលរដ្ឋខ្មែរទៅលើរដ្ឋាភិបាលម៉ាឡេស៊ី៖
- មេរោគតូចបំផុតមួយដែលកម្ពុជា អង្គការសុខភាពពិភពលោក វិទ្យាស្ថានជាតិប៉ាស្ទ័រ និងក្រុមជំនាញពេទ្យរបស់សហរដ្ឋអាមេរិក (៤ភាគី) រកពុំឃើញមាន បែរជាម៉ាឡេស៊ីរកឃើញ ខណៈពេលដែលយន្តហោះរបស់ខ្លួន Malaysian Airlines Flight 370 ផ្ទុកមនុស្ស២៣៩នាក់ បានបាត់តាំងពីឆ្នាំ២០១៤ រកមិនទាន់ឃើញរហូតមកទល់សព្វថ្ងៃ!
- អាចជាការប្រច័ណ្ឌផ្នែកនយោបាយមកលើកម្ពុជាជាមួយចិន និងជាមួយអាមេរិកនៅក្នុងបរិបទអាស៊ាន?
- ការប្រកាសដោយម៉ាឡេស៊ី ស្តីពីស្ត្រីអាមេរិកបានឆ្លងជំងឺខូវីដ១៩ ត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់លោកស្រី Wan Azizah Wan Isamail ជាភរិយារបស់លោក Anwar Imbrahim ជាមេដឹកនាំបក្សប្រឆាំងដ៏ល្បីល្បាញនៅម៉ាឡាស៊ី។ លោកស្រីជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកជា ប្រធានគណៈកម្មការត្រួតពិនិត្យជំងឺខូវីដ១៩។ គាត់ជាស្ត្រីដំបូងគេដែលកាន់មុខតំណែងខ្ពស់នៅប្រទេសម៉ាឡេស៊ី។
* កប៉ាល់ជារបស់នរណាហើយនរណាខ្លះនៅលើកប៉ាល់?
ជាក្រុមហ៊ុនរបស់អាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Seatle រដ្ឋ Washington សហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកដែលស្ថិតនៅលើនាវានោះ ជាពិសេសទេសចរ ១៤៥៥នាក់ មកពី៤១សញ្ជាតិ សុទ្ធតែជាអ្នកមានជីវភាពធូរធារ អ្នកមានឬជាសេដ្ឋី ហើយជនជាតិអាមេរិកាំងមានចំនួនច្រើនលើសលប់ រហូតដល់ទៅ ៦៥១ នាក់ឯណោះ។

* រឿងរ៉ាវនៅលើកប៉ាល់៖
បន្ទាប់ពីការខាងនាវា Westerdam ជូនដំណឹងថា គេមិនអនុញ្ញាតឲ្យចូលកំពង់ផែទាំងនោះ និងការផ្សព្វផ្សាយព័ត៌មានពាសពេញពិភពលោក ធ្វើឱ្យអ្នកដំណើរទាំងអស់ដែលស្ថិតនៅលើនាវាចាប់ផ្តើមភ័យ និងបារម្មណ៍ ហើយបានតាមដានព័ត៌មានយ៉ាងដិតដល់ជាទីបំផុត ពោលគឺម្នាក់ៗបានតាមព័ត៌មានរៀងៗខ្លួន ដោយមិនខ្លាចចំណាយបន្ថែមលើសេវាអ៉ិនធឺណេតនៅលើនាវា ជាមួយការព្យាយាមទាក់ទងជាបន្តបន្ទាប់ជាមួយក្រុមគ្រួសារនៅឯផ្ទះនិងនៅតាមប្រទេសរៀងៗខ្លួន។

* កប៉ាល់ Westerdam ជួបគ្រោះអាសន្ន៤លើក៖
Westerdam គឺជានាវាទេសចរណ៍ប្រភេទ Vista Class ដែលបើកដំណើរការនៅថ្ងៃទី១៦ កក្កដា ឆ្នាំ២០០៣ គ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក Holland America Line។ នាវាមួយនេះមានឈ្មោះផ្លូវការថា MS Westerdam ស្ថិតនៅក្នុងត្រកូល MS ដែលមាននាវាចំនួន ៣គ្រឿងទៀត គឺ MS Oosterdam, MS Zuiderdam និង MS Noordam។ ឈ្មោះរបស់នាវាទេសចរណ៍ទាំង៤នេះ តំណាងឲ្យទិសដៅទាំង ៤ នៃត្រីវិស័យក្នុងភាសាហូឡង់។
មុនពេល Westerdam ចូលមកកម្ពុជា នាវានេះធ្លាប់ជួបឧប្បត្តិហេតុ៣លើករួចទៅហើយ៖
- នៅថ្ងៃទី១០ ឧសភា ឆ្នាំ២០១១៖ ខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ឆកសមុទ្រ Yakutat Bay នៅរដ្ឋ Alaska នាវា Westerdam បានបុកជាមួយទឹកកក និងបណ្តាលឲ្យខូចខាត នៅជម្រៅ ៤,៥៧ ម៉ែត្រក្រោមខ្សែទឹក។
- នៅថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៤៖ នាវា Westerdam ជួបគ្រោះអគ្គិភ័យឆេះបន្ទប់ជប់លៀង ក្រោយចាកចេញពីកំពង់ផែ Port of Seattle (សហរដ្ឋអាមេរិក) ។ នៅពេលនោះមានអ្នកដំណើរចំនួន ២,០៨៦នាក់ និងនាវិក ៧៩៨នាក់ ប៉ុន្តែគ្មានអ្នករងរបួសឡើយ។
- នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៥៖ យន្តហោះ de Havilland Canada DHC-3 Otter របស់ក្រុមហ៊ុន Promech Air បានដឹកអ្នកដំណើរ និងពីឡុតសរុបចំនួន ៩នាក់ចេញពីនាវា Westerdam ដើម្បីគយគន់ទេសភាព នៅភាគខាងត្បូងរដ្ឋ Alaska បានបុកជាមួយនឹងច្រាំងថ្ម ក្បែរទន្លេ Ella Lake បង្កឲ្យមនុស្សទាំង ៩នាក់នោះស្លាប់ទាំងអស់។ (ប្រភពពី sabay news)

* ប្រតិកម្មរបស់អ្នកដែលបានចេញពីនាវា Westerdam៖
អ្នកទេសចរនិងក្រុមនាវិកទាំងជាង២ពាន់នាក់ បានសំពះ បានអរគុណ និងដឹងគុណដល់កម្ពុជាដែលបានជួយសង្គ្រោះពួកគាត់ពីក្តីភ័យខ្លាច និងក្តីបារម្ភនានានៅមុនពេលដែលពួកគាត់បានមកដល់កម្ពុជា។
លោក Joe Spaziani អាយុ៧៤ឆ្នាំ មកពីរដ្ឋ Florida សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចេញពីនាវាមកថា «ប្រទេសរបស់អ្នកធ្វើបានល្អណាស់ បានធ្វើការងារដ៏អស្ចារ្យ។ ប្រទេសកម្ពុជាតែមួយគត់ សូម្បីតែអាមេរិកខ្លួនឯង កោះហ្គាម ក៏មិនបានអនុញ្ញាតឱ្យយើងចុះចតដែរ តែប្រទេសកម្ពុជាបានធ្វើដូច្នេះ វាពិតជាអស្ចារ្យណាស់។ យើងសូមកោតសរសើរខ្លាំងណាស់»។

* កូឡាប៣០០ទង!
អាចគិតថាជារឿងចៃដន្យក៏បាន ប៉ុន្តែជាក់ស្ដែងកូលាប ៣០០ទង និងក្រមាចំនួន៣ពាន់ ត្រូវបានប្រគល់ជូនអ្នកដំណើរទាំងអស់នៅលើនាវាដើម្បីជាការលើកទឹកចិត្ត និងការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។ កូលាប៣០០ទងនេះត្រូវបានប្រគល់ជូនចំថ្ងៃ Valentine’s Day ជាថ្ងៃនៃក្តីស្រលាញ់ដែលកន្លងមកយុវជនកម្ពុជាគិតថា ជាថ្ងៃដែលគេត្រូវជូនផ្កាកូលាបដល់គូសង្សារឬមិត្តស្រី/មិត្តប្រុសរបស់គេ។ ព្រឹត្តិការណ៍នេះអាចចាត់ទុកថាជា
ការចៃដន្យក៏បាន ឬក៏ជាថ្ងៃល្អរបស់កម្ពុជាដែលបានជួយសង្គ្រោះជីវិតពីការភិតភ័យរបស់ពលរដ្ឋដល់ទៅ៤១សញ្ជាតិនៅលើទឹកដីខ្លួន ជាពិសេសនៅឯទឹកដី ខេត្តព្រះសីហនុ ដែលត្រូវបានគេលាបព័ណ៌ស្រអាប់ជាតំបន់កាស៊ីណូ ជាទីប្រជុំជនរបស់ពលរដ្ឋចិន។ល។ ឲ្យប្រែទៅជាទីក្រុងទទួលភ្ញៀវ ទីក្រុងមនុស្សធម៌ និងទីក្រុងអភិវឌ្ឍទំនើបបែបថ្មីដោយក្តីសង្ឃឹម៕


អត្ថបទដោយលោក៖ Puy Kea

Wednesday, July 10, 2019

ពេលនេះអតីតភរិយារបស់ លោក ទឹម សាវុធ ចេញមកបកស្រាយការពិតហើយ


ខ្ញំុសូមឆ្លេីយតបនឹងរឿងខ្លះថាខ្ញុំសរសេរពត៌មានការពារជនដៃដល់ ទឹម សាវុធ ឫក៍ថាជួយសំរាលទេាសអតីតស្វាមី​ ខ្ញុំមិនបានជួយទេ​ ខ្ញុំគ្រាន់តែចង់បំភ្លឺការពារគ្រួសារខ្ញុំទេ​ ម្សិលម៉េញខ្ញុំសរសេរមានការបកស្រាយមិនទាន់គ្រប់គ្រានទេីបមានការរិះគន់ថាខ្ញុំជួយសំរាលទេាស​ គេមានពត៌មានខ្លះឆាតសួរខ្ញុំថាចុះបងឯងម៉េចបានលេីកទឹកចឹត្តអេាយទឹមសវុធទៅវាយថៃស្រីនាងលេីកទី131ចឹង​ បងឯងបេីលេីកក្រេាយគេសំលាប់ជ្រុលសំលាប់ថៃស្រីនាងទៅតេីធ្វេីម៉េច​ បងឯងចឹងអេាយទឹមសាវុធដេីរធ្វេីបាបស្រីមែន​ មួយទៀតថាខ្ញុំរុញព័ត៌មានថែម​ ខ្ញុំឆ្លេីយថាខ្ញុំគ្រាន់តែការពារកេរ្តិ៍ឈ្មោះ គ្រួសារខ្ញុំ​ ហេីយចង់ ទឹមសាវុធ ទៅវាយអ្នកណា​ ទាត់ប្រពន្ធទីមួយ​ ទីពីរអី​ ក៍ខ្ញុំមិនដឹងដែរ។

​ម្សិលមិញខ្ញុំបានចេញបំភ្លឺហើយ តែវាមិនគ្រប់គ្រាន់ធ្វេីអេាយមហាជនរិះគន់ថាខ្ញុំគ្មានបំភ្លឺអីពីការលែងលះ ទឹមសាវុធ អេាយបានច្បាស់លាស់​ ឥឡូវខ្ញុំឆ្លេីយ​ ការលែងលះលែងបុគ្គលនេះដេាយសាតែបុគ្គលនេះមិនដែលសេា្មះត្រង់តែងតែមានស្រីញី ធ្វេីបាបចិត្តខ្ញុំ​ មានលុយតិចតួចភ្លេចប្រពន្ធ ភ្លេចកូន​ ខ្ញុំសូមបកស្រាយពីបញ្ហានេះអេាយបងប្អូនអ្នកតាកែវ​ អ្នកភ្នំពេញ​ អ្នកកំពត​ អ្នកកែប​ ជាពិសេសអ្នកកំពុងឆ្នាំងបានដឹង។ ​ ដូច្នេះហើយបេី ទឹមសាវុធ នេះទៅនៅមួយអ្នកណាហេីយធ្វេីបាបអ្នកណាសូមកុំឆាតមកខ្ញុំអី ព្រោះខ្ញុំមិនមែនប្រពន្ធគាត់ទៀតទេ។




ខ្ញុំសូមជូនដំណឹងនេះព្រេាះអ្នក​ ខេត្ត និងអ្នកក្រុង ដែលខ្ញុំលេីកឡេីងនេះ ភាគច្រេីនស្គាល់គ្រួសារខ្ញុំច្បាស់​  ហេីយគេបានតេមកខ្ញុំជាច្រេីន​ ថាបុគ្គលនេះខូច មានរឿងអាស្រូវជាច្រេីន​ តែខ្ញុំសុំវាជារឿងដែលគេទទួលកម្មពាររបស់គេទៅ ទឹម សាវុធ  បើបុគ្គលម្នាក់នេះគ្មានការខ្មាសអៀន ទេ ព្រោះពេលនេះមួយប្រទេសហេីយដែលដឹងរឿងបុគ្គលម្នាក់នេះ  ហេីយ ​ រឿងគេយកប្រពន្ធវាយដំ​ សំសាប់ជារឿងរបស់បុគ្គលម្មាក់នេះ ព្រេាះនាងខ្ញុំបានបំភ្លឺហេីយ​ ហេីយក៍មិនបានជួយការពារដែរ​ អញ្ជឹងបេី ថៃស្រីនាង នាងនៅតែទទួលបានគឺជារឿងរបស់នាង​ ព្រេាះពេលនេះយេីងបានជួយនាងហេីយ​ នាងក៌បានដឹងលឺប្រវត្តិ ទឹមសាវុធកាន់តែច្បាស់ហើយ​ កុំទំលាក់កំហុសមកលេីខ្ញុំថាសរសេរសំរាល​ ព្រេាះ ទឹមសាវុធនេះជាមនុស្សកំរេាល​ បេីនាងសាងអនាគតជាថ្មីត្រូវទ្រាំនិងទង្វេីរកំរេាលនឹងក្បត់របស់គេ​ ខ្ញុំបំភ្លឺអេាយអស់សេចក្តី​ កុំអេាយខ្ញុំខុសមិនបានបកស្រាយ។



Monday, July 8, 2019

និស្សិតយោធាខ្មែរម្នាក់ធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយ៖



ភ្នំពេញ៖ យុវជននារីខ្មែរដ៏ស្រស់សោភាម្នាក់ បានបំពេញមហិច្ឆតារបស់ខ្លួនដោយឡើងភ្នំហ្វឺជី (ភ្នំទឹកកក)នៅប្រទេសជប៉ុន ដែលមានរយ:កម្ពស់ដល់ទៅ ៣,០០០ម៉ែត្រ ដោយជោគជ័យ និងបានលើកទង់ជាតិខ្មែរ ជាមោទនភាពជាតិខ្មែរនៅទីនោះផងដែរ។
យុវនារី លី ច័ន្ទសុជាតា អាយុ២២ឆ្នាំ ជនជាតិខ្មែរ ឋាន:នាយចំណង់ បានបញ្ចប់វគ្គសិក្សានាយទាហានបន្តវេនជំនាន់ទី៨ នៅសកលវិទ្យាល័យការពារជាតិ (អត្តលេខ192485) ដែលបច្ចុប្បន្ននេះកំពុងសិក្សានៅសាលាបណ្ឌិតសភាយោធាជប៉ុន (National Defense Academy of Japan) ឆ្នាំទី២ ដែលការសិក្សានេះ មានរយ:ពេល៥ឆ្នាំ ពីឆ្នាំទី០ដល់ឆ្នាំទី៤។
យុវនារី លី ច័ន្ទសុជាតា បានប្រាប់ឱ្យដឹងថា ការហ្វឹកហាត់មានរយ:ពេលមួយថ្ងៃ៨ម៉ោង មានហែលទឹកក្នុងសមុទ្រ, ការរៀនភាសាជប៉ុន, រៀនទ្រឹស្តី,ការងារកងទ័ពគ្រប់មុខវិជ្ជា, លំហាត់ហ្វឹកហ្វឺនជាក់ស្តែង, ហ្វឹកហាត់កាយសម្បទាជាប្រចាំ ដូចជាលំហាត់ក្បាច់គុណដាវជប៉ុន...។ល។




គួរបញ្ជាក់ថា បច្ចុប្បន្ននេះមាននិស្សិតខ្មែរចំនួន ១០នាក់កំពុងស្នាក់នៅ និងសិក្សានៅសាលាបណ្ឌិតសភាយោធាជប៉ុន ក្នុងចំណោមនិស្សិតយោធាមកពី ១៣ប្រទេសលើពិភពលោក។
ក្នុងចំណោមនិស្សិតយោធាខ្មែរកំពុងសិក្សាសាលាបណ្ឌិតសភាយោធាជប៉ុន មានតែយុវនារី លី ច័ន្ទសុជាតា ប៉ុណ្ណោះដែលឡើងភ្នំហ្វឺជី ឡើងដល់ទៅកម្ពស់ប្រហែល៣,០០០ម៉ែត្រ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងកំឡុងពេលហ្វឹកហាត់រដូវក្តៅរបស់និស្សិតថ្នាក់សិក្សាឆ្នាំទី២ នៃសាលាបណ្ឌិតសភាយោធាជប៉ុន៕




Saturday, July 6, 2019

មុននេះបន្តិច៖ សម្ដេចបានបង្ហោះសារពីស្ថានភាពជំងឺជូនដល់ជនរួមជាតិ


ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែល
ជូនពរដល់ខ្ញុំនិងបារម្មណ៍អំពីសុខភាព
របស់។ខ្ញុំសូមជំរាបជូនថាជូនថាបន្ទាប់ពីការ
ព្យាបាលដោយយកចិត្តដាក់ពីសំណាក់
គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺម៉ោងសង្ហបូរី
គ្រូបានដោះស្រាយដោយជោគជ័យនូវ
កន្លែងគ្រេចស្មាស្តាំ។អ្វីដែលបាត់បង់គឺគ្រូ
ពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយ
រយះដែលខ្ញុំគោរពតាមបានយ៉ាងស្រួល!
ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយ
ក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាមFacebook បន់អោយខ្ញុំឆាប់ស្លាប់
ឬបង្កើតពត៌មានក្លែងក្លាយអំពីស្លានភាព
ជម្ងឺរបស់ខ្ញុំទៅវិញ។ខ្ញុំសូមជូនយោបល់
ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់
ទៅ )ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់
ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិ
ក្រោយទៅចុះព្រោះយមរាជមិនត្រូវការជិវិតខ្ញុំទេក្នុងរយះពេលមិនតិចជាង៤០ឆ្នាំ
ពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅ
បន្តបំរើប្រជាជននិងកំចាត់ពួកក្បត់ជាតិ
ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍបន្ត
ទៅទៀត។


សូមជូនរូបថតដែលថតមុននេះប្រហែល
៣០នាទីថាតើសុខភាពខ្ញុំបែបណា?៕

Wednesday, June 12, 2019

សម រង្ស៊ី និងគូកនពិតជាអ្នកនយោបាយបាយបិណ្ឌជាបាយបាត្រ និងជាអ្នកនយោបាយចោលម្សៀត



​ពិតជាគួរឱ្យខ្មាសជំនួសក្រុមអ្នកដើរតាមនយោបាយរបស់ខ្លួន ព្រោះ ទណ្ឌិត សម រង្ស៊ី និងគូគន អន់ជាងកូនក្មេងបៀមដៃទៅទៀត ធ្វើនយោបាយរេដូចចុងស្រល់ មិនច្បាស់ត្រង់ណាមួយជុំវិញសំណុំរឿងប្រព័ន្ធអនុគ្រោះព័ន្ធរបស់សហភាពអឺរ៉ុប EBA និង GSP របស់សហរដ្ឋអាមេរិក។ ក្រុមប្រឆាំងនេះបានធ្វើសកម្មភាពបំផ្លាញជាតិយ៉ាងខ្លាំងក្លាក្នុងរយៈពេល ៣ ឆ្នាំចុង ក្រោយដើម្បីអង្វរឱ្យបរទេសកុំវិនិយោគ កុំផ្តល់ជំនួយ និងកុំទិញទំនិញពីកម្ពុជា ហើយថែមទាំងអង្វរឱ៊្យ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា និងដាក់ទណ្ឌកម្មផ្សេងប្រឆាំងនឹងមន្រ្តីរដ្ឋាភិបាលខ្មែរ ជាពិសេសគឺបេសកកម្មក្បត់ជាតិស្នើឱ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចូលទៅប្រទេសសមាជិកសភាពអឺរ៉ុប និងសហ​រដ្ឋអាមេរិកក្រោមលេសដ៏ឆ្កួតលីលារបស់ពួកគេថាដើម្បីស្តារលទ្ធិប្រជាធិបតេយ្យដែលកំពុងតែមានវិបត្តិនៅកម្ពុជា។ តាមពិតអ្នកមានវិបត្តិពិតប្រាកដគឺក្រុមជនក្បត់ជាតិដែលមានខ្លះរត់ចោលស្រុក និងខ្លះជាប់គុក ដោយសារតែប្រព្រឹត្តបទល្មើសឃុបឃិតនឹងបរទេសធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់។



​ទំនងដោយសារតែបេសកកម្មបំផ្លាញជាតិរបស់ខ្លួនបរាជ័យ មិនអាចនឹងបញ្ចុះបញ្ចូលសហភាពអឹរ៉ុបនិងសហរដ្ឋអាមេរិកឱ្យជឿតាមការលាបពណ៌ និងការបរិហារកម្ពុជានិងសម្តេចតេជោ ហ៊ុន សែនថាផ្តាច់ ការ និងគ្មានប្រជាធិបតេយ្យបាន ដោយសារតែអ្វីៗមិនដូចជាការបំភ្លៃ បំផ្លើស និងបំភ័ន្តរបស់ក្រុមខ្លួន ទើប និងដោយសារតែដឹងថាសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងអាចបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ដល់កម្ពុជាទៀត ទើប សម រង្ស៊ី និងគូកនបានផ្លាស់ប្តូរគោលជំហរ ១៨០ ដឺក្រេក្នុងរឿងប្រព័ន្ធ អនុគ្រោះពន្ធនេះ។ សម រង្ស៊ី និងគូកន បានប្រែគោលជំហរមកជាការពារកុំឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះ ព័ន្ធវិញ ព្រោះសម រង្ស៊ី ពិតជាដឹងច្បាស់ក្នុងចិត្តថានយោបាយបំផ្លាញជាតិខ្លួន មិនអាចយកជ័យជម្នះ លើនយោបាយការពារនិងកសាងជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបានឡើយ។ សហគមន៍អន្តរជាតិបានយល់ដឹងយ៉ាងច្បាស់ពីស្ថានភាពពិតនៅកម្ពុជា។ ពួកគេមិនអាចនឹងជឿលើការភូតកុហករបស់ក្រុមបក្សប្រឆាំង ដែលតែងតែប្រើនយោបាយបំផ្លាញជាតិប្រឆាំងនឹងកម្ពុជា ហើយក៏ពួកគេលែងមានជំនឿលើអ្នកនយោបាយអង្ករកំប៉ុងដូច សម រង្ស៊ី និងគូកនទៀតហើយ។

​ម្តងអំពាវនាវឱ្យសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកផ្តាច់ការផ្តល់ភាពអនុគ្រោះពន្ធលើទំនិញកម្ពុជា ដើម្បីខ្ទប់ច្រមុះរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែធ្វើអ្វីមិនកើត ឥឡូវរត់មកចាក់ខ្សែថារួមគ្នាដើម្បីការពារប្រព័ន្ធ អនុគ្រោះពន្ធ EBA និង GSP វិញ។ ម្តងសុំរង្ស៊ីថាខ្លួននឹងវិលចូលប្រទេសកម្ពុជា ពេលដែលសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះ EBA ហើយម្តងនេះ សម រង្ស៊ី នឹងគូកនថាការធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជានៅឆ្នាំ ២០១៩​ ដើម្បីការពារ EBA និង GSP ទៅវិញ។ តើ សម រង្ស៊ី និងគូកនជាប្រភេទអ្នកនយោបាយរបៀប ណា? ហេតុអ្វីបានជាផ្លាស់ប្តូរត្រឡប់ត្រឡិនស្រេចតែនឹងចិត្ត? មើលស្ថានភាពនេះទើបដឹងថាប្រសាសន៍ របស់សពលោកបណ្ឌិត កែម ឡី ត្រឹមត្រូវឥតខ្ចោះគឺ «សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុង គិតមួយថ្ងៃ ធ្វើមួយថ្ងៃ គ្មានទស្សនៈវិស័យច្បាស់លាស់ ផ្លាស់ប្តូរចិត្តដូចផ្លេកបន្ទោល ហើយសម រង្ស៊ី ជាមនុស្សផ្តាច់ ការ និងអត្តនោម័ត ហើយគ្មានគោលការណ៍ច្បាស់លាស់ឡើយ»។ មិនត្រឹមតែអ្នកមិនគាំទ្រខ្លួនទេដែល រិះគន់វាយប្រហារអំពីគោលជំហររបស់សម រង្ស៊ី សូម្បីតែសកម្មជនរបស់ខ្លួនដែលធ្លាប់លក់មាន់ទា និងលក់ ឆ្កែមកចូលរួមបាតុកម្មតាមការញុះញង់របស់ សម រង្ស៊ី ក៏បានគ្រវីក្បាលនឹកហួសចិត្តចំពោះសម រង្ស៊ី និង ហៅ សម រង្ស៊ីថា «ព្រះគ្រូភូតកុហកបោកប្រាស់» និងជាអ្នកនយោបាយ «បបេរថោក» ដូចលោក ជេម សុខ ហៅដូច្នេះដែរ។ ដោយសារតែភាពគ្រឡិចគ្រឡុច មានគោលជំហរ នយោបាយចុងស្រល់នេះហើយបានជា សម រង្ស៊ី ធ្វើនយោបាយតាំងពីប្រធានបក្សរបស់ដល់ធ្លាក់ខ្លួនធ្វើ បក្សប្រហារដណ្តើមសពខ្មោចបក្សសង្គ្រោះជាតិពី កឹម សុខា មកគ្រប់គ្រងដឹកនាំបង្កើតទីតាំងឈរជើងនយោបាយសម្រាប់ខ្លួន។  




​អ្វីដែល សម រង្ស៊ី និងបក្ខពួកខំចេញមកក្តួងក្តាំងបង្ហាញពីការផ្លាស់ប្តូរជំហរគាំទ្រការពារប្រព័ន្ធ អនុគ្រោះពន្ធ EBA និង GSP នេះគឺជាភាពទ័លច្រកនយោបាយ និងដើម្បីចាក់ខ្សែ ហើយកេងចំណេញនយោបាយពីកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាព្រោះពួកគេដឹងថាសហភាព អឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងធ្វើការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យលើការវិវឌ្ឍនយោបាយរបស់កម្ពុជា​​ និងសម្រេចថាមិនដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជាឡើយនាពេលខាងមុខ។កម្ពុជាក៏បានប្រកាសយ៉ាងច្បាស់លាស់បំផុតថា កម្ពុជានឹងមិនឆ្លងកាត់បន្ទាត់ក្រហមយកអធិបតេយ្យភាពជាតិទៅដូរនឹងជំនួយ ឬ ការគាំទ្រណាមួយឡើយ។

 ហេតុដូច្នេះហើយបានជាពួកគេផ្លាស់ប្តូរ គោលជំហរ និងជៀសវាងពីភាពអាម៉ាសរបស់ខ្លួនដែលខំបន់ស្រន់ផង លត់ជង្គង់អង្វរបរទេសឱ្យដកប្រព័ន្ធអនុគ្រោះពន្ធ ប៉ុន្តែមិនអាចទៅរួច ព្រោះគេលែងជឿការធ្វើនយោបាយភូតកុហក បោកប្រាស់ លាបពណ៌ បង្កើតកំហឹងវណ្ណៈក្នុងសង្គមខ្មែរទៀតហើយ ហើយការប្រកាសម្តងហើយម្តង ទៀតថាវិលចូលស្រុកវិញរបស់សម រង្ស៊ី គឺគ្រាន់តែជាការប្រកាសខ្យល់ដើម្បីរៃអង្គាសប្រាក់ពីសកម្មជន ខ្លួនតែប៉ុណ្ណោះ ហើយទាល់តែយូរបានសម រង្ស៊ី ហ៊ានវិលចូលស្រុកខ្មែរវិញ។ ក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី នឹងកាន់តែអាម៉ាស ហើយបាត់បង់តម្លៃទាំងស្រុង៕

ដោយ ចៅចាក់ស្មុក 
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៩

Tuesday, May 28, 2019

សម្ដេចតេជោ ហ៊ុន សែន៖ អញ្ជើញចូលរួមសិក្ខាសាលា ស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា



កន្លងទៅថ្មីៗនេះសម្តេចតេជោ បានដឹកនាំវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៨ ដែលវេទិកានេះផ្ដល់ឱកាសដល់ផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងមានវិធានការសមស្របដើម្បីដោះស្រាយ។ វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ត្រូវបានចាត់ទុកថាជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ហើយរាល់ការសម្រេចក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្រ្តី។ ជាលទ្ធផលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការមុតស្រួចថ្មីៗមួយចំនួន ដែល ចូលរួមកាត់បន្ថយ ថ្លៃចំណាយធុរកិច្ចរបស់ អ្នកវិនិយោគ សរុបប្រមាណជា ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សំដៅចូលរួមធ្វើឱ្យកាន់តែប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។ វិធានការទាំង នោះ រួមមាន៖
ក. ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយចំណាយធុរកិច្ច
១- ការបញ្ចប់តួនាទីអចិន្ត្រៃយ៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល  ដោយរក្សាទុកតែភ្នាក់ងារគយប៉ុណ្ណោះក្នុងការត្រួតពិនិត្យទំនិញនៅតាមច្រកទ្វារអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស និងទីកន្លែងត្រួតពិនិត្យ ទំនិញ នាំចេញ-នាំចូល ផ្សេងទៀត។
២-  ការលុបចោលភ្នាក់ងារកម្ពុជានាវាចរ ហៅកាត់ថា កាំសាប។
៣- ដូចបានកំណត់ ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ យើងបានចាប់ផ្តើមបញ្ចុះតម្លៃអគ្គិសនីជំហានដំបូងចំនួន២សេនក្នុងមួយគីឡូវ៉ាត់ម៉ោង សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ចាប់ពីឆ្នាំ២០១៩នេះតទៅ និងសិក្សាលទ្ធភាពបញ្ចុះថ្លៃជាបន្តបន្ទាប់ទៀត។ កន្លងទៅនេះយើងក៏មានការសោកស្តាយចំពោះការរអាក់រអួលក្នុងការផ្គត់ផ្គង់ថាមពលតាមបរិមាណ និងគុណភាពមិនគ្រប់គ្រាន់ដោយកត្តាអាកាសធាតុមិនអំណោយផល ធ្វើឱ្យថាមពលដែលមានប្រភពពីវារីអគ្គិសនីផលិតក្រោមកម្រិតធម្មតា។ នៅឆ្នាំខាងមុខយើងនឹងបន្ថែមការផ្គត់ផ្គង់ក្នុងបរិមាណប្រមាណ ៥០០ម៉េហ្គាវ៉ាត់ ពីប្រភពនានារួមទាំងថាមពលពន្លឺព្រះអាទិត្យ។


៤-  ការកាត់បន្ថយ ចំនួនថ្ងៃឈប់សម្រាកបុណ្យ និងទិវាពី ២៨ថ្ងៃ មក ២១ថ្ងៃ ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២០តទៅ។
៥- ការបញ្ចុះថ្លៃសេវាលើកដាក់កុងតឺន័រនៅចំណត និងការមិនតម្រូវឱ្យស្កែនកុងតឺន័ររបស់ក្រុមហ៊ុនដែលមានអនុលោមភាពល្អ (Best trader)។
ខ. ក្របខណ្ឌច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា
ការបញ្ចប់សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីវិនិយោគ និងច្បាប់ស្ដីពីតំបន់សេដ្ឋកិច្ចពិសេស ឱ្យបានរួចរាល់នៅចុងខែមិថុនា ឆ្នាំ២០១៩នេះ ដែលច្បាប់ថ្មីទាំងពីរនេះមានគោលបំណងបង្កើនទំនើបកម្ម និងផលិតកម្មនៃឧស្សាហកម្មក្នុងស្រុក ពង្រឹងការតភ្ជាប់ទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងសកល មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសេដ្ឋកិច្ចនិងសង្គម។ ជាពិសេស ច្បាប់ថ្មីស្ដីពីវិនិយោគនេះ  នឹងផ្ដល់ការលើកទឹកចិត្តបន្ថែមចំពោះ បណ្ដាសកម្មភាពមួយចំនួនលើសពីច្បាប់ចាស់ដូចជា សកម្មភាព ដែលគាំទ្រដល់ការផលិតជំនួសការនាំចូល និងការចំណាយទៅលើសុខុមាលភាពរបស់កម្មករ និយោជិត ដូចដែលក្រុមហ៊ុនជប៉ុន កន្លងមកបានអនុវត្ត ប៉ុន្តែមិនទទួលបានការលើកទឹកចិត្ត។

ជាមួយគ្នានេះ កម្ពុជា-ជប៉ុនកំពុងស្ថិតក្នុងដំណើរការនៃការចរចាលើកិច្ចព្រមព្រៀងស្តីពីការជៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។ សង្ឃឹមថា ប្រទេសយើងទាំងពីរនឹងអាចបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះឱ្យបានឆាប់រហ័សនាពេលខាងមុខ។ កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នាទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងទាក់ទាញការវិនិយោគ ព្រមទាំងគាំទ្រដល់សកម្មភាពវិនិយោគជប៉ុននៅកម្ពុជា។​ ការវិនិយោគរបស់ជប៉ុនទាំងអស់នៅកម្ពុជា នេះមិនត្រឹមតែនាំមកនូវប្រាក់ចំណេញដល់អ្នកវិនិយោគប៉ុណ្ណោះទេ តែថែមទាំងចូលរួមចំណែកដល់ការរក្សាស្ថិរភាពយូរអង្វែងនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ ក្នុងគ្រប់បរិការណ៍នៃដំណើរអភិវឌ្ឍន៍ឧស្សាហកម្មរបស់ខ្លួនកម្ពុជាពិតជាត្រូវការ ការវិនិយោគជប៉ុនបន្ថែមកាន់តែច្រើនទៀតលើគ្រប់វិស័យ ពិសេសការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក អេកូទេសចរណ៍ ឧស្សាហកម្មតភ្ជាប់ខ្សែចង្វាក់ ផលិតកម្មក្នុងស្រុកនិងតំបន់ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យឧស្សាហកម្មជាដើម។ សម្តេចតេជោ សូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុនដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា  ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើមឬពង្រីកអាជីវកម្មរបស់ខ្លួន ហើយសម្តេចសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថាន ប្រកប ដោយភាពអំណោយផល ជាពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់កិច្ចសម្របសម្រួល រាល់នីតិវិធីរដ្ឋបាល និងអមដំណើរនៅតាមគ្រប់ដំណាក់ាល នៃប្រតិបត្តិការវិនិយោគរបស់ លោកអ្នកនៅកម្ពុជា៕

Monday, May 27, 2019

បុរសម្នាក់ សង្សយ័បែកថ្នាំ ទាញកាំបិតផ្គាក់ កាប់ចិញ្ច្រាំ



ឧ​ត្ត​រ​មាន​ជ័​យ៖ ​ហេតុការណ៍គួរអោយរន្ឋត់នេះបានកើតឡើង
កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ថ្ងៃទី​២៧​ខែឧសភា​ឆ្នាំ​២០១៩ ​នៅត្រង់ចំណុច​ភូមិ​ស្រែ​ក្រសាំង​ឃុំ​ត្រពាំង​ប្រាសាទ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​។​

ជនសង្ស័យ​ឈ្មោះ​ អង​ រ័ត្ន ​ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​  ចំណែកជនរងគ្រោះជា​ប្រពន្ធ​មាន ឈ្មោះ ម៉ាប់ ស្រីមុំ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មានកូនប្រុស​ម្នាក់​ អាយុ​៤​ឆ្នាំ​។​

ជនសង្សួយ័​បាន​កាប់​ប្រពន្របស់ធ​ខ្លួន​ចំនួន​៤​កាំបិតផ្គាក់​ដួល​ស្លាប់​ភ្លាមៗ ត្រូវបាន​ប្រជាពលរដ្ឋ​ស្ទាក់​ព័ទ្ធចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​។​
ស្នាកស្នាមលើសាកសព ៖ ត្រូវចំ​ត្រចៀក​ស្មា​ខាងស្តាំ​កញ្ចឹងក​និង​ដើម​ដោះ​ទាំងសងខាង​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​​ជនសង្ស័យ​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​កន្លងមក​។​


​​គ្រួសារ​ជនរងគ្រោះ​បានប្រាប់ថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ប្រពន្ធ​ និង​ជនសង្ស័យ​ជា​ប្តី​ប្រពន្ធ​ពុំមាន​ជម្លោះ​ប្រកែក​គ្នា​អ្វី​នោះទេ​។ 

ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូនបន្ត​តាម​នីតិវិធី​៕

Sunday, April 28, 2019

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជី

ម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជី(Huawei Technology) ប្រចាំតំបន់អាស៊ីអាគ្នេយ៏



សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជាណាចក្រកម្ពុជានៅ ព្រឹកថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០១៩នេះ បានអនុញ្ញាតឲ្យលោក វ៉ុ វ៉ៃតាវ ប្រធានក្រុមហ៊ុន​ ហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៏ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉េកាំងប្រទេសចិន។

នៅក្នុងកិច្ចពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រសិនបើប្រទេសកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត 5G នេះគឺពិតជាល្អបំផុត ព្រោះអ៊ិនធឺណេតដើរលឿន។
នៅក្នុងឱកាសនេះខាងប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៏ ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យគាត់ក៏ដូចជាប្រតិភូរបស់គាត់ជួបសំដែងការគួរសមនិងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៏ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា កន្លងមកក្រុមហ៊ុនរបស់លោកក៏បានបើកការិយាល័យនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1998 មកម្លេះ ឥឡូវនេះមានរយៈពេល 20 ឆ្នាំហើយ ហើយរហូតដល់ពេលនេះបានធ្វើការវិនិយោគបានជោគជ័យនៅក្នុងប្រទេសកម្ពុជាក្នុងការសហការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

នៅក្នុងជំនួបនេះលោក ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថាកាលពីឆ្នាំកន្លងទៅនេះក្រុមហ៊ុនរបស់គាត់មានការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាក៏ដូចជាទូទាំងពិភពលោកផងដែរ ដោយសារក្រុមហ៊ុនមានឯកទេសគ្រប់គ្រាន់ក្នុងការបម្រើសេវាកម្មដែលធ្វើអោយក្រុមហ៊ុន huawei ជាក្រុមហ៊ុនមួយឈានមុខគេក្នុងវិស័យទូរគនាគមន៍ ដូចជាការផ្ដល់បច្ចេកវិទ្យានេះលោកក៏បានជម្រាបជូនសម្ដេចតេជោបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន huawei បានចុះហត្ថលេខាជាមួយបណ្ដាប្រទេសប្រមាណជា ៤០ ប្រទេសហើយ។


លោកប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៏ ក៏បានជម្រាបជូនសម្តេចតេជោថា ប្រទេសកម្ពុជាជាប្រទេសទីមួយហើយនៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មីគឺ5G លោកប្រធានក្រុមហ៊ុនក៏បានមានប្រសាសន៍ផងដែរថា វិស័យឌីជីថលនេះគឺពិតជាអាចជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ក្រៅពីនេះលោកក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុននឹងសហការជាមួយនឹងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតព្រមទាំងបន្តពង្រឹងបន្ថែមជាមួយនឹងក្រសួងស្ថាប័ននានាទៅលើវិស័យឌីជីថលនៅកម្ពុជា។ 

ក្នុងឱកាសនេះក្រុមហ៊ុន huawei ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោដែលបានគាំទ្រកន្លងមក បានផ្ដល់ឱកាសឲ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាបានយ៉ាងជោគជ័យ។ នៅក្នុងឱកាសនេះផងដែរសម្ដេចតេជោមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការសហការជាមួយនឹងកម្ពុជា សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចចង់ឲ្យក្រុមហ៊ុន huawei ជួយកសាងសមត្ថភាពជាពិសេសទៅវិស័យបច្ចេកវិទ្យា បង្កើនសេវាល្បឿនលឿន៕

Thursday, April 25, 2019

លុងស្នេហ៍តាមសារអេឡិចត្រូនិក ម្ចាស់ហាងអ៊ុតសក់សម្រេចចងកសម្លាប់ខ្លួន




(ភ្នំពេញ) ៖ ស្រ្តីឈ្មោះ ណាផា សាឡន ជាជាម្ចាស់ហាងអ៊ុតសក់ បានសម្រេចចិត្តចងកធ្វើអត្តឃាត សម្លាប់ខ្លួននៅ និង ចម្រឹងបង្អួចស្លាប់ ចោល ប្តី និង កូនប្រុសស្រីតូចៗចំនួន ៣នាក់ ដោយសង្ស័យកើតចេញពីរឿងស្នេហាត្រីកោណ ខណៈមុនពេលកើតហេតុមួយថ្ងៃ នោះ គេឃើញម្ចាស់ហាងរូបនេះ បានអង្គុយផឹកស្រាបៀរ ហើយឆាតហ្វេសប៊ុក សាសងជាមួយប្រុសស្នេហ៍ រហូតដល់ថ្នាក់នាងយំ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ចំណុចហាងអ៊ុតសក់យីហោ ណាផា សាឡន ផ្ទះលេខ ៤១២ ផ្លូវលេខ ៣៥១ ភូមិតាងៅកណ្តាល ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពមានឈ្មោះ ថន គឹមស្រស់ អាយុ ៣៤ឆ្នាំ មុខរបរជាម្ចាស់ ហាងអ៊ុតសក់យីហោ ណាផា សាឡន មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
តាមប្រភពពីរសមត្ថកិច្ច បានប្រាប់អោយដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែមេសា គេបានឃើញស្ត្រីរងគ្រោះ បានអង្គុយផឹកស្រាបៀរ អស់ចំនួន ២កំប៉ុង នៅក្នុងហាងមួយកន្លែងនៅក្បែរផ្ទះ ដោយនិយាយឆ្លើយឆ្លង តាមឆាតជាមួយបុរសម្នាក់បណ្តើរ និង យំបណ្តើរ។ លុះដល់យប់ឡើង នាងក៏បានចូលដេកជា មួយបុរស ជាប្តីនៅក្នុងបន្ទប់ជាធម្មតា លុះព្រឹកឡើងនៅពេលដែលប្តីងើបរៀបចំ ទៅធ្វើការ ក៏ស្រាប់តែឃើញ ស្ត្រីជាប្រពន្ធចងកជាប់នឹង ចម្រឹង បង្អួចស្លាប់បាត់ទៅហើយ និងសង្ស័យកើតចេញពីរឿងស្នេហាត្រីកោណ ព្រោះកន្លងមកនាងតែងតែបានឆាតតាម ទូរស័ព្ទទាក់ទងជា មួយប្រុសផ្សេងក្បត់ប្តីខ្លួនឯង និងមានវិបត្តិធ្ងន់ធ្ងរទើបបានជាសម្រេចចិត្ត ធ្វើអត្តឃាតសម្លាប់ខ្លួនឯងចោលប្តី និង កូនប្រុស ស្រី តូចៗទាំង ៣នាក់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់ផ្ទះកើតហេតុ និង ធ្វើការត្រួតពិនិត្យ និង កោសលវិច្ច័យទៅលើសាកសពរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ថា នាងពិតជាបានស្លាប់ ដោយសារតែការចងកធ្វើអត្តឃាតសម្លាប់ខ្លួន ពិតប្រាកដមែន ទើបប្រគល់អោយ ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅ ស្រុកកំណើតឯស្រុកកោះសូទិន ខេត្តកំពង់ចាម ៕


Saturday, April 20, 2019

ចុះឈ្មោះថ្ងៃនេះសម្រាប់រង្វាន់ $ 25!



ចុះឈ្មោះថ្ងៃនេះសម្រាប់រង្វាន់ $ 25!  https://kidsearncash.com/share/willaim រកលុយតាមអ៊ីនធឺរណែតជាមួយ KIDS earn CASH ។  KIDS earn CASH សម្រាប់ការបញ្ជូនមិត្តភក្តិនិងក្រុមគ្រួសារទៅគេហទំព័ររបស់ពួកគេ។  អ្នកអាចរកប្រាក់បានរហូតដល់ 10 ដុល្លារក្នុងការបញ្ជូន។  ចង់ដឹងថាហេតុអ្វីបានជាវាដំណើរការហើយជាកន្លែងដែលលុយមកពីណា?


Check out this

link: https://kidsearncash.com/share/willaim


Sign up with my referral link for $25 off!


                    

Wednesday, April 17, 2019

ចាប់បានមេក្លោង​ ក្រុមបងធំ​ ដេញប្រយុទ្ធគ្នាបានហើយ

ចាប់បានមេក្លោង​ ក្រុមបងធំ​ ដេញប្រយុទ្ធគ្នាបានហើយ​ ឯអ្នកកាន់ដាវ កាប់គេ​យ៉ាងសាហាវ​ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនបន្ត​.......



(​ កំពង់ឆ្នាំង​ )​ ៖​ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៤ និង ៣០ នាទី កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់
ឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ
២៣ ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាចករណីហិង្សាដោយចេតនា​ ដែលបង្កឡើងនៅចំនុចខ្លាកូន​ ភូមិផ្សារត្រាច​ ឃុំលង្វែក​ កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ h៤០  ។

ដោយក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំនុចផ្លូវចូលវត្ត ត្រឡែង កែង កាលពីល្ងាចម្សិលមិញ ករណីនេះដែរ ប្រជាពលរដ្ឋសំណូមពរដល់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទៅលើជនសង្ស័យ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ យកមកផ្ដន្ទាទោសឲ្យទាល់តែបាន​ ។

បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវតាមចាប់បក្សពួកនិងជនដៃដល់ដើម្បីចាត់ការតាមនិតិវិធីច្បាប់។