Good to know the online, home of Essential News and is the home busy you with funny life...
Wednesday, September 26, 2018
ពីពាមជីលាំងទៅប្រែឡុំ (Brelum អ្នកណាស្គាល់ភូមិនោះច្បាស់ជួយកែតំរូវផង)
ក្បួនរទេះរបស់លោកមួហតបានឈប់នៅមុខក្បួនដំណើរតូចមួយ..(កន្លែងនេះខ្ញុំបកប្រែខុសកាលពីលើកមុន)។ ក្បួនរទេះរបស់លោកមូហតបានទៅឈប់សំចតនៅមុខសាលាសំណាក់តូចមួយ (Caravanserai មិនមែនក្បួនអ្នកដំណើរទេ) ចំហរល្វឹងដែលឥតមានញ្ជាំង។ បន្ទាប់ពីជញ្ជូនឥវ៉ាន់ដាក់ចូលក្នុងសាលាសំណាក់នោះរួចភ្លាម អ្នកស្រុកដែលជូនលោកមូហតមកទាំងប៉ុន្មាន គេចខ្លួនបាត់ស្រមោល លឿនជាងពេលធ្វើដំណើរមកទៀត (ខ្លាចពួកស្ទៀង)។ រំពេចនោះ មេកន្ទ្រាញក៏មកដល់ជាមួយបុរសប៉ុន្មាននាក់។ មុខរបស់មេកន្ទ្រាញនោះមានគ្រប់លក្ខណៈជាមនុស្សព្រៃ (savage) និងជាខ្មែរដែលជាធម្មជាតិរបស់គាត់។ លោកមូហតក៏ហុចព្រះរាជសារទៅឱយមេកន្ទ្រាញនោះ ប៉ុន្តែគាត់ហុចមកឱយលោកមូហតវិញដោយប្រាប់ថាគាត់មិនចេះអានអក្សរទេ។ លោកមូហតក៏ប្រាប់ថាក្នុងព្រះរាជាសារនោះ ព្រះមហាក្សត្របញ្ជារឱយគ្រប់មេភូមិ មេកន្ទ្រាញទាំងឡាយនៅទីដែលលោកមហតបានឈប់សំរាក ត្រូវជួយរៀបចំរទេះឱយលោកមូហតបានបន្តដំណើរទៅដល់ប្រែឡុំផង។ មេកន្ទ្រាញនោះឆ្លើយថាពួកគាត់គ្មានរទេះទេ។
ក្រុមលោកមូហតទ្រាំសំរាកនៅទីនោះមួយយប់។ នៅថ្ងៃបន្ទាប់ គាត់បានជួបមេកន្ទ្រាញម្តងទៀត។ មេកន្ទ្រាញបានបដិសេធមិនព្រមជួយគាត់ឡើយ។ គាត់ក៏ចាត់នួ (Niou ខ្មែរដែលតាមគាត់តាំងពីនៅស្រុកសៀមមក) និងខ្មែរ២នាក់ទៀតឱយនាំសំបុត្រមួយទៅបុព្វជិត Gouilloux ដែលស្នាក់នៅប្រែឡុំ។ ពួកគេត្រឡប់មកជួបលោកមូហតវិញនៅពេលល្ងាច បួនថ្ងៃបន្ទាប់មក ដោយនាំសំបុត្រឆ្លើយតបមកលោកមូហតថាគាត់ពិជារីករាយនឹងទទួលស្វាគមន៍លោកមហត និងគោរពកោតសរសើរលោកមូហតដែលមានសេចក្តីក្លាហានមកទីដាច់ស្រយ៉ាលនោះ។ បុព្វជិត Gouilloux បានបញ្ជូនរទេះ៣ ជនជាតិស្ទៀង២នាក់ និងពួកអាណ្ណាមប៉ុន្មាននាក់ទៀតឱយមកជួយលោកមូហត។ លិខិតរបស់បុព្វជិត Gouilloux បានធ្វើឱយលោកមូហតអស់ក្តីបារម្មណ៍ក្រែងពួកគេមិនស្វាគមន៍ ហើយធ្វើឱយរីករាយ និងមានទំនុកចិត្តខ្លាំងជាងមុន។ ក្រុមដំណើររបស់លោកមូហតត្រូវដេកផ្លូវ២យប់ទើបទៅដល់ប្រែឡុំ ដែលយប់ទី១ពួកគាត់ដេកនៅជិតទឹកធ្លាក់មួយដោយពួកគាត់បំពក់ភ្លើងដើម្បីកុំឱយសត្វសាហាវក្នុងព្រៃនោះមករំខាន។ យប់ទី២ពួកគាត់វាលមួយដែលមានចំងាយប៉ុន្មានម៉ាល៍ពីប្រែឡុំ។ នៅថ្ងៃទី១៦ ខែសីហា ម៉ោង៩ព្រឹក ក្រុមដំណើរលោកមូហតបានមកដល់ទីដីស្អាតមួយមានទំហំចន្លោះពី២៥០ ទៅ៣០០ម៉ែត្រក្រឡា។ ពួកគាត់ស្ថិតនៅចន្លោះកូនភ្នំ២ ដែលនៅជើងកូនភ្នំទាំង២នេះជាដីភក់។ លោកមូហតក្រឡេកឃើញនៅលើភ្នំម្ខាងមានផ្ទះខ្ពស់២ខ្នង សង់ពីឬស្សីប្រក់ស្លឹក និងមានយ៉ាក (?) (mission-garden) ភ្ជាប់ជាមួយផង។ នៅពីខាងលើនោះគឺជាឈើឆ្កាងដែលសង់ឡើងដោយសាមណទូតបារាំងដ៏អង់អាចក្លាហានដែលបានមកដល់ទីនេះកាលពី២ឆ្នាំមុន។ ពួកគាតើបានមកដល់ប្រែឡុំដែលមានទានហានកាន់កាំភ្លើង Musket លើកដៃគោរព។ ពួកគាត់លើកដៃគោរពតបវិញ។ បុព្វជិត Gouilloux មានរបួសជើង ដើរមិនរួច មិនបានចេញមកទទួលក្រុមលោកមហតដោយផ្ទាល់ទេ។
ភាគក្រោយគឺជាការពិពណ៌នារបស់លោកមូហតអំពីកុលសម្ព័ន្ធជនជាតិស្ទៀងដែលគាត់បានទៅស្នាក់នៅជាមួយជិត៣ខែ។ បន្ទាប់មក ដំណើរត្រឡប់មកពញ្ញាលឺវិញ រួចចូលដល់វគ្គពិសេស គឺទស្សនីយ៍ភាពក្រុងអង្គរ។
អត្ថបទ៖ Saosekharith Hoat
លួចបកប្រែមកផ្សាយដើម្បីបានល្បីឈ្មោះ ពីសៀវភៅ
- Travels in the Central Parts of Indo-China, Siam, Cambodia, and Laos during the Years 1858, 1859, and 1860, by the Late M. Henri Mouhot; Vol I&II. 1864.
Subscribe to:
Post Comments (Atom)

No comments:
Post a Comment