Good to know the online, home of Essential News and is the home busy you with funny life...
Thursday, September 27, 2018
សម្តេចតេជោ ហ៊ុន សែន ប្រើយន្តហោះអ្វី ចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨នេះ មិនបានប្រើយន្តហោះរបស់ Cambodia Angkor Air ដូចសព្វដងនោះទេ គឺបានប្តូរមកប្រើយន្តហោះរបស់ក្រុមហ៊ុន Deerjet ដែលជាប្រភេទយន្តហោះ 787-8 របស់ក្រុមហ៊ុន Boeing ជំនួសវិញ។
ការប្តូរមកប្រើប្រាស់យន្តហោះនេះ ដោយសារតែយន្តហោះរបស់កម្ពុជាដែលសម្តេចប្រើសព្វដងនោះជាប្រភេទយន្តហោះខ្នាតតូច ដែលមិនអាចហោះហើរឆ្លងទ្វីបបាន។ ផ្ទុយពីយន្តហោះរបស់ក្រុមហ៊ុន Deerjet មានសមត្ថភាពគ្រប់គ្រាន់ក្នុងការហោះឆ្លងទ្វីប។
ឥឡូវមកស្វែងយល់ពីប្រភេទយន្តហោះរបស់ក្រុមហ៊ុន Deerjet ដែលមានផ្តល់សេវាកម្មយ៉ាងល្អប្រណិត។ យន្តហោះ 787-8 ត្រូវបានផលិតដោយក្រុមហ៊ុន Boeing ហើយត្រូវបានប្រកាសដាក់លក់ជាផ្លូវការនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១១ ក្នុងតម្លៃគោល ២២៤.៦លានដុល្លារ និងជ្រើសរើសឲ្យដាក់ដំណើរការជាលើកដំបូងដោយ All Nippon Airways របស់ជប៉ុន។
យន្តហោះនេះដំណើរការដោយម៉ាសុីនប្រភេទ Roll Royce Trent 1000 ឬ General Electric GEnx-1B ហើយអាចធ្វើការហោះហើររយៈចម្ងាយឆ្ងាយបាន ចំនួន ១៧ម៉ោង ឬ 14,200km-15,200km នឹងមានសមត្ថភាពធ្វើការហោះហើរក្នុងរយៈកំពស់ 10,700ម៉ឺត្រ ជាមួុយល្បឿន 954km/h ។
សម្រាប់តួយន្តហោះមានប្រវែង 56.7ម៉ែត្រ ទទឹងពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងប្រវែង 60.1ម៉ែត្រ នឹងកម្ពស់ពីដី 16ម៉ែត្រ (Cabin 5.97m) ។
ដោយឡែកក្រុមហ៊ុន Deerjet បានជ្រើសរើសយក 787-8 ជាលើកដំបូងដើម្បីបម្រើសេវាកម្មខ្លួនចាប់ពីខែកញ្ញា ២០១៦ ជាមួយការរចនាជាពិសេស និងប្រណិតស្របទៅនឹងការបម្រើសេវាកម្មលំដាប់ផ្កាយ ៧ សម្រាប់ឥស្សរជនថ្នាក់ដឹកនាំជាតិ ក៏ដូចជាអភិជនផងដែរ។
Subscribe to:
Post Comments (Atom)


No comments:
Post a Comment