Thursday, August 23, 2018

ចំណុចចាប់ផ្តើមដែលនគរខ្មែរបាត់បង់ដីកោះត្រល់ ភាគ១៖


នៅចុងសតវត្សន៍ទី១៧​ ដើមសតវត្សន៍ទី១៨​ ពួកម៉ាន់ជូរី​ រាជវង្សសុីង​ (Tsing ដែលយើងស្គាល់តាមការរឿងភាគចិនថារាជវង្សឆេង)​ ក្នុងរជ្ជកាលស្តេចខាងសុី​ (Khang-hi) វាទីចុះមកដល់ភាគខាងត្បូងប្រទេសចិនសព្វថ្ងៃ​។​ ម៉ាកគាវ​ (Mac-cu'u) ដែលទំនងជាឥសរជនជាន់ខ្ពស់របស់រាជការមីង​ (ដែលយើងហៅថារាជវង្សម៉េងតាមរឿងភាគចិន)​ បដិសេធមិនព្រមស្ថិតក្រោមចំណុះរបស់ពួកសុីងឬឆេងនេះ​ ហើយបាននិរទេសខ្លួន​ ចេញពីភូមិលែកា(Lê-quat) ខេត្តគ័នតុង​(Cantong)​ ធ្វើដំណើរតាមសមុទ្រចុះមកដល់នគរខ្មែរ (ពួកអាណ្ណាមហៅនគរខ្មែរថា​ ចានឡាប​ Chan-lap​)​ (ពួកជនជាតិចិនខ្លះក៏ហៅចានឡានប​ ឬចេនឡាដែរ)ដោយកាត់តាមដែនដីកូសាំងសុីននៅឆ្នាំទី១៩នៃរជ្ជកាលស្តេចខាងសុី​ (Khang-hi) ។​ ម៉ាគាវបានឡើងមកដល់ក្រុងភ្នំពេញ (ពួកអាណ្ណាមហៅ​ ណាមវ៉ាង Nam-vang)។​ ម៉ាកគាវ​ និងក្រុមរបស់ខ្លួនបានសុំសិទ្ធិជ្រកកោនមហាក្សត្រខ្មែរនៅក្រុង​ សៃម៉ាត​ (au Phu de Sai-mat មិនដឹងនៅទីតាំងភូមិសាស្ត្រសព្វថ្ងៃត្រង់ណាទេ​ ប្រហែលជានៅក្នុងខេត្តពាម​ ឬMan-kham ដែលកាលនោះពួកអាណ្ណាមហៅថា​ ភួនថាញ់​ មិនទាន់មានឈ្មោះហាទៀងនៅឡើយទេ)។​នៅទៅនោះសំបូរជនជាតិចិន​ អាណ្ណាម(វៀតណាមឬយួន)​ ខ្មែរ​ និងម៉ាឡេរស់នៅផ្តុំគ្នា។​ អ្នកស្រុកនៅទីនោះចូលចិត្តលេងល្បែងណាស់​ (ល្បែងសុីសង)​ ពិសេសល្បែង​ឈ្មោះហ័រជី​ (Hoa-chi)។​ មិនយូរមិនឆាប់​ ម៉ាកគាវក្លាយជាម្ចាស់បនល្បែងដ៏ធំមួយនៅទីនោះដែលមានប្រាក់ចំណូលយ៉ាងច្រើន។​ មិនដឹងជាមូលហេតុអ្វីទើបធ្វើឱយជនជាតិចិនម៉ាកគាវនេះបានប្រកាសផ្តាច់ខ្លួនយកទឹកដីនគរខ្មែរដែលខ្លួនកាន់កាប់នេះ​ ក្នុងនោះរួមទាំងកោះត្រល់ផងដែរ​ ទៅសុំធ្វើជាចំណុះនគរអាណ្ណាមនៅគ្រឹះសករាជ​ ១៧១៥។​ ស្តេចក្រុងវេ​ (Hué)​ បានតែងតាំងម៉ាកជាស្តេចត្រាញ់​ ឬចៅហ្វាយខេត្តភួនថាញ់​(ខេត្តពាម)​ ហើយប្តូរឈ្មោះខេត្តនេះពទៅជាហាទៀងវិញ។​ មានការបកស្រាយពីមូលហេតុផ្តាច់ទឹកដីនេះផ្សេងៗគ្នាជាច្រើន។ ក្រោយមកក៏មានមហាក្សត្រខ្មែរលើកទ័ពទៅវាយដណ្តើមយកដែនដីនេះមកវិញដែរ​ តែត្រូវបរាជ័យ។​ ក៏មានដែរមហាក្សត្រខ្មែរដែលមាមជំលោះរាជបល្ល័ង្គរត់ទៅពឹងកូនរបស់ម៉ាកគាវឱយជួយដែរ។​ ចាប់ពីពេលនោះមក​ គ្មានឯកសារផ្លូវការ​ ឬភ័ស្តុតាងជាក់លាក់ណាមួយដែលបង្ហាញថានគរខ្មែរបានកោះត្រល់មកគ្រប់គ្រងវិញឡើយ។​ ភាគក្រោយនឹងមានបង្ហាញការបកស្រាយទាំងនោះ។

ដកស្រង់ចេញពីសៀវភៅ​ Histoire et Description de la Basse Cochinchine (Pays de Gia-Dinh), par G. Aubaret; 1873.​ Page 21-22 (ប្រវត្តិ​ និងការពិពណ៌នាដែនដីកូសាំងសុីនក្រោម)។


© 2018 08 24

© Saosekharith Huot:
SHARE


News and Entertainments

គោលការណ៍​ភាព​ឯកជន
អំពី​ពួក​យើង

No comments:

Post a Comment