Good to know the online, home of Essential News and is the home busy you with funny life...
Thursday, August 23, 2018
ទ្រឹស្ដីរបស់ លោក LeeKuan Yew
លោកលី ក្វានលយូបានសរសេរអំពីអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ ថាលោកអតីតនាយករដ្ឋមន្ត្រីបានធ្វើឱយនយោបាយនៅប្រទេសថៃផ្លាស់ប្តូរជាមួយនឹងកំណែរទំរង់សេដ្ឋកិច្ច សង្គម និងប្រព័ន្ធសុខាភិបាលក្នុងប្រទេសរបស់គាត់។ គាត់ធ្វើឱយពួកអ្នកក្រ អ្នកស្រែនៅភាគខាងជើង និងភាគឥសានរបស់ប្រទេសថៃទទួលបានផលពីកំណើនសេដ្ឋកិច្ចជាតិ។ គាត់បង្កើតគំរោងប្រព័ន្ធសុខាភិបាលនៅថៃមានតំលៃទាប ប្រជាជនបង់ថ្លៃសេវាសុខភាពក្នុងតំលៃ៣០បាត ប្រហែលមួយដុល្លាអាមេរិច ដើម្បីទទួលបាមសេវ៉ាថែទាំសុខភាព។ ក្នុងកំណែទំរងសង្គម រដ្ឋាភិបាលលោកថាក់ស៊ីនមានថវិកាជួយចេញថ្លៃផ្ទះស្នាក់នៅដល់ប្រជាជន និងយុវជនក្រីក្រមកពីជនបទដែលមកស្វែងរកការងារនៅទីក្រុង (ពេលអ្នកជំងឺមកព្យាបាលជំងឺនៅមន្ទីរពេទ្យក្នុងក្រុង គេមានផ្ទះដែលមានបន្ទប់ស្នាក់នៅដល់អ្នកដែលមកកំដរអ្នកជំងឺផងដែរ)។
លោកថាក់ស៊ីនបានផ្តល់អាហារូបករណ៍ដល់និស្សិតដែលមកពីទីជនបទដើម្បីឱយពួកគេបានទៅសិក្សានៅបរទេស។
លោកលីបាននិយាយក្នុងបទសម្ភាសមួយថា លោកថានស៊ីនជាអ្នកដឹកនាំដែលប្រឹងធ្វើការដើម្បីទទួលបានលទ្ធផលឆាប់ៗ។ គាត់ជឿជាក់លើបទពិសោធន៍របស់គាត់ជាជាងទ្រឹះស្តីសេដ្ឋកិច្ចដែលគេសូត្រ។
ពេលគេសួរលោកលីថាតើប្រទេសថៃមានសក្តានុពលខ្លាំងជាសិង្ហបុរី លោកលីតបវិញថា សិង្ហបុរីមានភាសាអង់គ្លេស ទី១។ ទី២សិង្ហបុរីមានប្រព័ន្ធអប់រំដែលបាន និងកំពង់ផលិតធនធាននិស្សិតដែលមានសមត្ថភាពខ្ពស់។ តើថៃអាចអាចអភិវឌ្ឍន៍ធនធានមនុស្សទាំង៦០លាននាក់ឱយមានសមត្ថភាពខ្ពស់ ពិសេសនៅតំបន់ជនបទ ទេ?
នេះអាចបញ្ជាក់ថាលោកលីផ្តល់អទិភាពខ្ពស់លើប្រព័ន្ធអប់រំដែលផលិតធនធានមនុស្សណាស់។
ប្រភព៖ One Man’s View of the World; by Lee Kuan Yew; 2013
រូបលោកថាក់ស៊ីន ទាញយកពី Wikipediaរ
© 2018 08 24
SHARE
News and Entertainments
គោលការណ៍ភាពឯកជន
អំពីពួកយើង
Subscribe to:
Post Comments (Atom)



No comments:
Post a Comment