Friday, August 24, 2018

ល្បើកកថា​ រឿងឆ្កែចចក និងកូនចៀម


មានកូនចៀមមួយកំពង់ផឹកទឹកនៅជ្រលងអូរមួយដែលមានទឹកហូរថ្លាឈ្វេង។ មានចចកមួយចូលទៅរកកូនចៀមនោះដោយសេចក្តីស្រេកឃ្លាន ហើយស្រែកថា៖
«អាណាថ្លើមធំហ៊ានធ្វើឱយទឹកអញល្អក់?» ចចកបន្តរសំដីដែលពោរពេញដោយភាពឆ្កួតលីលារបស់ខ្លួនថា៖ «ឯងត្រូវតែទទួលទោសដោយទង្វើដ៏ព្រហើននេះ!»។
   «លោកម្ចាស់!» កូនចៀមតបវិញ «សូមលោកម្ចាស់កុំខឹងអី។ ខ្ញុំគ្រាន់តែមកផឹកទឹកលើចរន្តទឹកហូរនេះទេ។ គ្មានហេតុផលណាដែលខ្ញុំអាចធ្វើឱយទឹកអូរនេះល្អក់ឡើយ។»
 «ឯងពិតជាធ្វើឱយល្អក់!!» ចចកដ៏កំណាចតបមកវិញ។ « អញដឹងថាឯងធ្វើឱយល្អក់កាលពីឆ្នាំទៅ។»
 «ខ្ញុំធ្វើឱយល្អក់ម្តេចនឹងបានបើខ្ញុំមិនទាន់នឹងកើតពីពោះម៉ែខ្ញុំផង កាលពីឆ្នាំទៅ?» កូនចៀមឆ្លើយមកវិញ។
 «បើមិនមែនឯង មានតែបងឯងធ្វើឱយល្អក់!»
-​ ខ្ញុំគ្មានបងប្អូនទេ។
-​ អញ្ចឹង​!​ គឺនណាម្នាក់ក្នុងក្រុុមគ្រួសារឯងហ្នឹងឯងធ្វើឱយល្អក់ទឹកអញ។
-​ ចុះ​ លោកម្ចាស់មិនគិតថាបក្សពួកលោកម្ចាស់​ ឆ្កែប៊ែហ្សេ​ និងឆ្កែដទៃទៀតធ្វើទេ?​ ពួកគេប្រាប់ថាខ្ញុំត្រូវទទួលទោស។
ដោយរកលេសអ្វីទៀតមកចោទកូនចៀមមិនបាន​ ឆ្កែចចកក៏លោតទៅខាំកូនចៀម​ដោយក្តីស្រេកឃ្លាន ហើយពាំកូនយកទៅសុីក្នុងព្រៃបាត់ទៅ។
ដកស្រង់ពី​ Les Fables,​ ទាញយកពីwww.gallica.fr។

Jean De La Fontaine ជាអ្នកនិពន្ធរឿងល្បើកខ្លីៗ(ក្នុងនោះមានរឿងរៃនិងស្រមោចដែរ)របស់បារាំងដ៏ល្បីល្បាញម្នាក់នៅសតត្សន៍ទី១៧។​ កាលពីសង្គមចាស់​ រឿងកឆ្កែចចក​ និងកូនចៀមនេះមានក្នុងកម្មវិធីសិក្សា​ តែគេលប់ឃ្លាខាងដើមរឿងចេញហើយហាមមិនឱយគ្រូបកស្រាយវែកញែឃ្លានោះទេ​ (La reason du plus fort est toujours la meilleur.)។
ដោយសារភាសាបារាំងខ្ញុំនៅមានកំរិត​ សូមជួយកែតំរូវផងបើមានកំហុស​។​ សូមអរគុណ!


ប្រែសម្រួល៖ Saosekharith  Huot:

News  © 2018 08 24

© Saosekharith Huot:
SHARE

News and Entertainments

No comments:

Post a Comment