Thursday, August 23, 2018

សូមជូនរឿងនិទាន​ ភេ២​ និងឆ្កែចចក



កាលពីព្រេងនាយ​ មានឆ្កែចចកញីឈ្មោលមួយគូររស់នៅជាមួយគ្នា។ ថ្ងៃមួយចចកញីប្រាប់ទៅចចកឈ្មោលថាខ្លួននឹកចង់ស៊ីត្រីស្រស់ណាស់។ ឮដូច្នោះចចកឈ្មោលក៏លាចចកញីដោយប្រាប់ថាខ្លួននឹងចេញទៅរកត្រីមកឱយ​ ទាំងខ្លួនមិនចេះចាប់ត្រីផង។ ពេលជិតទៅដល់ស្ទឹងមួយ​ ចចកឈ្មោលឃើញភេ២ចាប់បានត្រីធំមួយ​ ពាំចេញពីស្ទឹងមកដាក់លើគោកហើយនិយាយគ្នា។ ភេមួយបាននិយាយថា៖-​ អញយកខាងក្បាល។ 
-​ ទេ! អញយកខាងក្បាលព្រោះឯងបានស៊ីខាងក្បាលយូរមកហើយ។ ភេមួយទៀតឆ្លើយ។ 
ភេទាំង២ប្រកែកគ្នាដណ្តើមយកខាងក្បាលមួយរយៈ។ ចចកពួនស្តាប់ដឹងរឿងក៏ដើរចូលទៅជិតធ្វើជាចិត្តសប្បុរស​ សួរទៅភេទាំង២ថា៖
-​ សំលាញ់! ហេតុអ្វីចាំបាច់ឈ្លោះប្រកែកគ្នាដូច្នេះ? មានរឿងអ្វី? 
ដូចដែលចចករំពឹងទុក​ ភេកំឡៅទាំង២ក៏ឆ្លើយថា៖​ អ្ហូ ចចកទេ! ពួកយើងកំពុងបែកចែកត្រីនេះមិនដាច់ស្រេចសោះ។ ចចកអាចជួយចែកយើងបានទេ? 
-​ ប្រាកដជាបាន! គ្មានអ្វីដែលធ្វើឱយខ្ញុំរីករាយជានបានបែងចែកត្រីឱយសំលាញ់ទាំង២ទេ។ ខ្ញុំនឹងបែងចែកឱយបានស្មើគ្នា។ ចចកតបទៅភេទាំង២។ 
ថាហើយ​ ចចកក៏កាត់ក្បាល​ និងកន្ទុយត្រីឱយទៅភេទាំង២ម្នាក់មួយ។ ភេទាំង២ត្រេកអរ​ ហើយនិយាយថា៖
-​ ចចកបែកចែកបានស្មើភាពណាស់! ឥលូវចាំមើលចចកបែងចែកខ្លួនត្រីទៀតមើល។ 
ចចកសំលឹងមើលភេទាំង២​ ហើយនិយាយថា៖
-​ ចែកខ្លួនត្រី? ម្តេចក៏ត្រូវចែកខ្លួនត្រីទៅវិញ? នេះជាថ្លៃដែលខ្ញុំបានជួយចែកឱយអ្នកទាំង២។ 
ចចកក៏ពាំខ្លួនត្រីដែលជាផ្នែកសំបូរសាច់​ និងខ្លាញ់ច្រើនជាងគេត្រឡប់ទៅលំនៅដ្ឋានវិញ។ ភេទាំង២មើលមុខគ្នា​ ធ្វើអ្វីចចកមិនបាន​ ហើយងាកមកនិយាយដាក់គ្នាថា៖
-​ នេះជាលទ្ធនៃភាពលោភលន់​ និងការមិនទុកចិត្តគ្នារបស់ពួកយើង។ យើងនិងមិនឱយមានកំហុសបែបនេះជាលើកទី២ទេ។ 

ត្រង់នេះ​ សាច់រឿងក្នុងសៀវភៅជាភាសាខ្មែរ​ គេនិទាននិទានថាចចកបានកាត់ត្រីជា២​ ហើយដាក់ថ្លឹងមើល។ ទាំងអស់គ្នាមើលឃើញថាខាងក្បាលត្រីធ្ងន់ជាង។ ចចកក៏យកខាងក្បាលមកខាំស៊ី​ ហើយដាក់ទៅថ្លឹងវិញ។ ម្តងនេះខាងកន្ទុយត្រីក៏ប្រែជាធ្ងន់ជាងម្តង។ ចចកក៏យកខាងកន្ទុយមកខាំស៊ីទៀត។ ចចកធ្វើបែបនេះរហូតទាល់តែត្រីនៅសល់តែឆ្អឹង។ បន្ទាប់មកចចកក៏ប្រាប់ទៅភេទាំង២ថា​៖​ "ឥលូវចំណែកទាំង២ស្មើគ្នាហើយ។ សូ​មសំលាញ់ទាំង២ទទួលយកចុះ។ ឬក៏សំលាញ់ចង់ចែករបៀបផ្សេង​ ក៏ស្រេចតាមចិត្តសំលាញ់ចុះ"។




@2018 09 24
 អត្ថបទ@  Saosekharith  Huot
share
news and entainments

No comments:

Post a Comment