Monday, July 8, 2019

និស្សិតយោធាខ្មែរម្នាក់ធ្វើឱ្យមានការភ្ញាក់ផ្អើល ដោយ៖



ភ្នំពេញ៖ យុវជននារីខ្មែរដ៏ស្រស់សោភាម្នាក់ បានបំពេញមហិច្ឆតារបស់ខ្លួនដោយឡើងភ្នំហ្វឺជី (ភ្នំទឹកកក)នៅប្រទេសជប៉ុន ដែលមានរយ:កម្ពស់ដល់ទៅ ៣,០០០ម៉ែត្រ ដោយជោគជ័យ និងបានលើកទង់ជាតិខ្មែរ ជាមោទនភាពជាតិខ្មែរនៅទីនោះផងដែរ។
យុវនារី លី ច័ន្ទសុជាតា អាយុ២២ឆ្នាំ ជនជាតិខ្មែរ ឋាន:នាយចំណង់ បានបញ្ចប់វគ្គសិក្សានាយទាហានបន្តវេនជំនាន់ទី៨ នៅសកលវិទ្យាល័យការពារជាតិ (អត្តលេខ192485) ដែលបច្ចុប្បន្ននេះកំពុងសិក្សានៅសាលាបណ្ឌិតសភាយោធាជប៉ុន (National Defense Academy of Japan) ឆ្នាំទី២ ដែលការសិក្សានេះ មានរយ:ពេល៥ឆ្នាំ ពីឆ្នាំទី០ដល់ឆ្នាំទី៤។
យុវនារី លី ច័ន្ទសុជាតា បានប្រាប់ឱ្យដឹងថា ការហ្វឹកហាត់មានរយ:ពេលមួយថ្ងៃ៨ម៉ោង មានហែលទឹកក្នុងសមុទ្រ, ការរៀនភាសាជប៉ុន, រៀនទ្រឹស្តី,ការងារកងទ័ពគ្រប់មុខវិជ្ជា, លំហាត់ហ្វឹកហ្វឺនជាក់ស្តែង, ហ្វឹកហាត់កាយសម្បទាជាប្រចាំ ដូចជាលំហាត់ក្បាច់គុណដាវជប៉ុន...។ល។




គួរបញ្ជាក់ថា បច្ចុប្បន្ននេះមាននិស្សិតខ្មែរចំនួន ១០នាក់កំពុងស្នាក់នៅ និងសិក្សានៅសាលាបណ្ឌិតសភាយោធាជប៉ុន ក្នុងចំណោមនិស្សិតយោធាមកពី ១៣ប្រទេសលើពិភពលោក។
ក្នុងចំណោមនិស្សិតយោធាខ្មែរកំពុងសិក្សាសាលាបណ្ឌិតសភាយោធាជប៉ុន មានតែយុវនារី លី ច័ន្ទសុជាតា ប៉ុណ្ណោះដែលឡើងភ្នំហ្វឺជី ឡើងដល់ទៅកម្ពស់ប្រហែល៣,០០០ម៉ែត្រ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងកំឡុងពេលហ្វឹកហាត់រដូវក្តៅរបស់និស្សិតថ្នាក់សិក្សាឆ្នាំទី២ នៃសាលាបណ្ឌិតសភាយោធាជប៉ុន៕




No comments:

Post a Comment