Good to know the online, home of Essential News and is the home busy you with funny life...
Thursday, April 25, 2019
លុងស្នេហ៍តាមសារអេឡិចត្រូនិក ម្ចាស់ហាងអ៊ុតសក់សម្រេចចងកសម្លាប់ខ្លួន
(ភ្នំពេញ) ៖ ស្រ្តីឈ្មោះ ណាផា សាឡន ជាជាម្ចាស់ហាងអ៊ុតសក់ បានសម្រេចចិត្តចងកធ្វើអត្តឃាត សម្លាប់ខ្លួននៅ និង ចម្រឹងបង្អួចស្លាប់ ចោល ប្តី និង កូនប្រុសស្រីតូចៗចំនួន ៣នាក់ ដោយសង្ស័យកើតចេញពីរឿងស្នេហាត្រីកោណ ខណៈមុនពេលកើតហេតុមួយថ្ងៃ នោះ គេឃើញម្ចាស់ហាងរូបនេះ បានអង្គុយផឹកស្រាបៀរ ហើយឆាតហ្វេសប៊ុក សាសងជាមួយប្រុសស្នេហ៍ រហូតដល់ថ្នាក់នាងយំ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ចំណុចហាងអ៊ុតសក់យីហោ ណាផា សាឡន ផ្ទះលេខ ៤១២ ផ្លូវលេខ ៣៥១ ភូមិតាងៅកណ្តាល ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពមានឈ្មោះ ថន គឹមស្រស់ អាយុ ៣៤ឆ្នាំ មុខរបរជាម្ចាស់ ហាងអ៊ុតសក់យីហោ ណាផា សាឡន មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម។
តាមប្រភពពីរសមត្ថកិច្ច បានប្រាប់អោយដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែមេសា គេបានឃើញស្ត្រីរងគ្រោះ បានអង្គុយផឹកស្រាបៀរ អស់ចំនួន ២កំប៉ុង នៅក្នុងហាងមួយកន្លែងនៅក្បែរផ្ទះ ដោយនិយាយឆ្លើយឆ្លង តាមឆាតជាមួយបុរសម្នាក់បណ្តើរ និង យំបណ្តើរ។ លុះដល់យប់ឡើង នាងក៏បានចូលដេកជា មួយបុរស ជាប្តីនៅក្នុងបន្ទប់ជាធម្មតា លុះព្រឹកឡើងនៅពេលដែលប្តីងើបរៀបចំ ទៅធ្វើការ ក៏ស្រាប់តែឃើញ ស្ត្រីជាប្រពន្ធចងកជាប់នឹង ចម្រឹង បង្អួចស្លាប់បាត់ទៅហើយ និងសង្ស័យកើតចេញពីរឿងស្នេហាត្រីកោណ ព្រោះកន្លងមកនាងតែងតែបានឆាតតាម ទូរស័ព្ទទាក់ទងជា មួយប្រុសផ្សេងក្បត់ប្តីខ្លួនឯង និងមានវិបត្តិធ្ងន់ធ្ងរទើបបានជាសម្រេចចិត្ត ធ្វើអត្តឃាតសម្លាប់ខ្លួនឯងចោលប្តី និង កូនប្រុស ស្រី តូចៗទាំង ៣នាក់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់ផ្ទះកើតហេតុ និង ធ្វើការត្រួតពិនិត្យ និង កោសលវិច្ច័យទៅលើសាកសពរបស់ស្ត្រីរងគ្រោះបានបញ្ជាក់ថា នាងពិតជាបានស្លាប់ ដោយសារតែការចងកធ្វើអត្តឃាតសម្លាប់ខ្លួន ពិតប្រាកដមែន ទើបប្រគល់អោយ ក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនៅ ស្រុកកំណើតឯស្រុកកោះសូទិន ខេត្តកំពង់ចាម ៕
Subscribe to:
Post Comments (Atom)


No comments:
Post a Comment