ចាប់បានមេក្លោង ក្រុមបងធំ ដេញប្រយុទ្ធគ្នាបានហើយ ឯអ្នកកាន់ដាវ កាប់គេយ៉ាងសាហាវ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនបន្ត.......
( កំពង់ឆ្នាំង ) ៖ ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៤ និង ៣០ នាទី កំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់
ឈ្មោះ កង សារឿន ហៅបារាំង ភេទប្រុស អាយុ
២៣ ឆ្នាំ រស់នៅភូមិឱកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាចករណីហិង្សាដោយចេតនា ដែលបង្កឡើងនៅចំនុចខ្លាកូន ភូមិផ្សារត្រាច ឃុំលង្វែក កាលពីថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ h៤០ ។
ដោយក្រុមក្មេងទំនើងទាំងនេះ បានប្រើដាវ សាម៉ូរ៉ៃដេញកាប់គ្នានៅចំនុចផ្លូវចូលវត្ត ត្រឡែង កែង កាលពីល្ងាចម្សិលមិញ ករណីនេះដែរ ប្រជាពលរដ្ឋសំណូមពរដល់លោកស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការទៅលើជនសង្ស័យ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ យកមកផ្ដន្ទាទោសឲ្យទាល់តែបាន ។
បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវតាមចាប់បក្សពួកនិងជនដៃដល់ដើម្បីចាត់ការតាមនិតិវិធីច្បាប់។



No comments:
Post a Comment