Good to know the online, home of Essential News and is the home busy you with funny life...
Sunday, October 14, 2018
ប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យ ការដ្ឋានជួលជុលថែទាំ ផ្លូវជាតិលេខ៤៨
ថ្ងៃអាទិត្យ ៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណប្រតិភូចុះពិនិត្យស្ថានភាពការដ្ឋានជួសជុលថែទាំផ្លូវជាតិលេខ៤៨ ដែលទទួលរងការខូចខាតដោយជំនន់ទឹក ភ្លៀងកន្លងមក ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍ងាយស្រួល។
ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត។
ជាលទ្ធផលនៃការចុះពិនិត្យនេះ កំណាត់ផ្លូវដែលខូចខាតប្រវែង៦៣គីឡូម៉ែត្រ ត្រូវបានឈូសឆាយកៀរ សម្រួលចរាចរណ៍បានប្រមាណ៧០% ហើយគ្រោងបញ្ចប់ឱ្យហើយជាស្ថាពរនៅមុនពិធីបុណ្យសមុទ្រដែលនឹងប្រព្រឹត្តទៅនៅខេត្តកោះកុងនៅពាក់កណ្ដាលខែធ្នូខាងមុខ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ កំណាត់ផ្លូវដែលរងការខូចខាតប្រវែង ៦៣ គីឡូម៉ែត្រនេះ ត្រូវបានចែកចេញជា៩១កំណាត់ដើម្បីជួសជុលដោយអង្គភាពធំៗចំនួនបីរួមមាន៖ នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ និងនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ដោយប្រើប្រាស់គ្រឿងចក្រសម្រាប់ជួសជុលប្រមាណ១១៤គ្រឿង និងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១២លានដុល្លារអាមេរិកសម្រាប់ធានាការជួសជុល និងថែទាំផ្លូវនេះ រហូតដល់់ការចាប់ផ្តើមអនុវត្តគម្រោង ស្តារ និងធ្វើឲ្យប្រសើរឡើង ក្រោមកំចីឥណទានរបស់សាធារណរដ្ឋកូរ៉េ (EDCF)។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ត៖ មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរ វិនិយោគិន និងការដឹក ជញ្ជូនកើនឡើង ដែលជាកត្តាជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិមានការរីក ចម្រើន សំដៅកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ជាក្រុមហ៊ុនដឹកជញ្ជូនចូល រួមថែរក្សាក្នុងស្មារតីភាពជាម្ចាស់ការ ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ និងបានក្រើនរំលឹកដល់ មន្ត្រីតាមស្ថានីយជញ្ជីងទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ឱ្យបានតឹងរឹងបំផុត ជៀសវាងការប្រព្រឹត្ត អំពើខុសប្រក្រតីដែលជាហេតុនាំឱ្យបំផ្លាញខ្លួនឯង ដោយហេតុថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរក ថវិកាកសាងដោយលំបាក។
Subscribe to:
Post Comments (Atom)


No comments:
Post a Comment