Good to know the online, home of Essential News and is the home busy you with funny life...
Sunday, October 14, 2018
សម្តេចតេជោ ហ៊ុន សែន សម្រេចបន្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុ និងទាហ៊ានអាមេរិកបាត់ខ្លួននៅកម្ពុជា
នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តដ៏ខ្ពង់ខ្ពស់បន្តប្រតិបត្តិការស្វែងរុករកអដ្ឋិធាតុ និងទាហ៊ានអាមេរិកាំងដែលបានស្លាប់ និងបាត់ខ្លួននៅកម្ពុជា (POW/MIA) ដែលប្រតិបត្តិការនេះបានធ្វើអស់រយៈពេល៣០ឆ្នាំកន្លងមក ហើយត្រូវបានផ្អាកកាលពីពេលថ្មីៗកន្លងមកនេះ។
បើទោះបីរដ្ឋាភិបាលអាមេរិកបានដាក់កម្រិតតឹងតែងអំពីទិដ្ឋាការ (VISA) មកលើកម្ពុជាក៏ដោយ ក៏ សម្តេចតេជោប្រមុខដឹកនាំបានសម្រេចបន្តប្រតិបត្តិការប្រកបដោយក្តីមេត្តាករុណាដើម្បីជួយដល់ពលរដ្ឋអាមេរិកាំងជាច្រើនដែលកំពុងរង់ចាំដំណឹងអំពីសាច់ញាតិខ្លួនដែលជាអតីតទាហ៊ានដែលបានស្លាប់នឹងបាត់ខ្លួននៅលើទឹកដីកម្ពុជាក្នុងពេលសង្រ្គាមនាទសវត្សឆ្នាំ ៧០។
ការសម្រេចបន្តប្រតិបត្តិការនេះឡើងវិញ គឺសម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតជាផ្លូវការតបជូនសមាជិកព្រឹទ្ឋសភា Doug Ericksen and តំណាងរាស្រ្ត Vincent Buys នៅរដ្ឋ Washington State នៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨ ដែលបានសរសេរសំបុត្រស្នើសុំអោយសម្តេចមេត្តាបន្តជួយដល់ពលរដ្ឋអាមេរិកាំង កាលពីថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៨។
Subscribe to:
Post Comments (Atom)


No comments:
Post a Comment