Monday, September 17, 2018

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​បើកការសើបអង្កត​រឿង​មេ​ប៉េអឹម​ខេត្តព្រះវិហារ​ ស៊ីដាច់​ប្រាក់​ឧ​ប​ត្ថ​ម្ថ​ចំនួន ៨០​លាន​រៀល​


ភ្នំពេញ​: នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ចុះ​ធ្វើ​អធិការកិច្ច​រឿង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តព្រះវិហារ ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​ចោទប្រកាន់ថា បាន​ស៊ីដាច់​លុយ​ឧ​ប​ត្ថ​ម្ថ​ចំនួន ៨០​លាន​រៀល ដែលជា​លុយ​ឧបត្ថម្ភ​ដល់​អង្គភាព ដើម្បី​ចែក​មន្ត្រី​អាវុធហត្ថ​។
នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស (រូបឯកសារ)

​គណៈកម្មការ​ចំពោះ​កិច្ច​បាន​ចុះ​ទៅដល់​ខេត្តព្រះវិហារ​ហើយ​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ស្អែក​នេះ នឹង​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​ចោទប្រកាន់​មេបញ្ជាការ​កងរាជអាវុធ​ហត្ថ​ខេត្តព្រះវិហារ ដើម្បី​ឲ្យ​ដឹង​ការពិត​។

​ប្រភព​ច្បាស់​ការណ៍​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ បាន​ស៊ីដាច់​លុយ​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមាណ ៨០​លាន​រៀល ដែល​បាន​ឧបត្ថម្ភ​ដល់​អង្គភាព “​ខ​26-2” កាលពី​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ក្រៅពី​លុយ ៨០​លាន​រៀល លោក​ឧ​ត្ត​សេនីយ៍​ត្រី កង សៅ​គុណ បានធ្វើ​សកម្ម​ភាពមិនប្រក្រតី​ជាច្រើន​ទៀត​។​
ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ (រូបឯកសារ)

​ប្រភព​ដដែល​បាន​ទម្លាយ​ទៀតថា សកម្ម​ភាពមិនប្រក្រតី​ធំៗ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មានដូចជាៈ​
១៖ យក​ដី​អង្គភាព មក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ដូចជា​ដី​នៅ​ស្នាក់ការ​ស្រ​យ៉ង់ និង ដី​ស្នាក់ការ​កំពង់​ស្រឡៅ​។​
២៖ បង្ខំ​មេបញ្ជាការ​មូលដ្ឋាន​តាម​បណ្តាល​ក្រុង​ស្រុក កាត់​ប្រាក់ខែ​ក្នុង​មួយខែ ៥០​ម៉ឺន​រៀល ដើម្បី​ធ្វើ​អគារ​ថ្ម​តាម​បណ្តា​ក្រុង​-​ស្រុក ហើយ​អួតថា​ខ្លួន​ជា​អ្នក​កសាង​។​
៣៖ គំរាម​គំហែង​មេបញ្ជាការរង រហូតដល់​យុទ្ធជន ប្រមាថ​ចាប់​ដាក់គុក កាត់ឈ្មោះ​ចោល​។​
៤៖ ចាប់​ឡាន​ដឹកឈើ​ខុសច្បាប់​នៅ​ស្រុក​ជ័យ​សែន ជំរិត​ទា​ប្រាក់​ចំនួន ៦​លាន​រៀល កាលពី​ថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ​២០១៨​ជា​ថ្នូរ​នឹង​ការដោះលែង​ទៅវិញ​។​
៥៖ ចំពោះ​ឡាន​ដឹកឈើ​ខុសច្បាប់​ចេញពី​ដេប៉ូ​នៅក្នុង​ខេត្ត គឺ​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ៥០០​ដុល្លារ​។​
៦៖ ចំពោះ​ឡាន​យី​ឌុប​ដឹកឈើ​ខុសច្បាប់​ផ្សេងៗ​ទៀត ដែល​ឆ្លងកាត់​ក្នុង​ខេត្ត​ត្រូវ​បង់​ក្នុង​មួយ​ឡាន​ចំនួន ១៥០​ដុល្លារ​។​
​មន្ត្រី​អាវុធហត្ថ​ខេត្តព្រះវិហារ បានបញ្ជាក់​អះអាង​ទៀតថា ការទទួលប្រាក់​ពីស​កម្ម​ភាពផ្ទុយ​ច្បាប់​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ ប្រគល់​ឲ្យ​លោក កង ពុទ្ធា ជា​ប្អូនបង្កើត​របស់លោក​ជា​អ្នក​យកលុយ​នៅ​ចំណុច​ស្នាក់ការ​សន្តិសុខ នៅ​ព្រំប្រទល់​ខេត្តព្រះវិហារ និង​កំពង់ធំ ហើយ​លោក ចាន់ សី ជា​អ្នក​ចាំ​យកលុយ​នៅ​ស្នាក់ការ​សន្តិសុខ ព្រំប្រទល់​ខេត្តព្រះវិហារ និង​សៀមរាប​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​បដិសេធថា លោក​មិនបាន​ប្រព្រឹត្ត​ដូច​អ្វីដែល​ចោទប្រកាន់​នោះទេ​។ ហើយ​រឿងនេះ​ទុក​ឲ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ពិនិត្យ​ម​មើលចុះ​៕


No comments:

Post a Comment