Thursday, August 23, 2018

និទាន ស្ត្រីអ្នកជំនួញ​ និងសត្វស្កា


 កាលពីព្រេងនាយ​ មានស្ត្រីអ្នកជំនួញម្នាក់មានកូនតូចមួយ។ គាត់បានចិញ្ចឹមសត្វស្កាមួយទុកដូចជាសត្វចិញ្ចឹមដទៃទៀត។ ថ្ងៃមួយគាត់ដាក់កូនតូចឱយដេកក្នុងអង្រឹងរួចគាត់ចេញទៅលក់ឥវ៉ាន់ដោយទុកឱយស្កានៅក្នុងផ្ទះជាមួយកូនតូច។ ពេលត្រឡប់មកពីផ្សារវិញ​ គាត់ឃើញសត្វស្ការត់ចេញមកទទួលគាត់ដោយមានមាត់​ និងខ្លួនប្រាណប្រលាក់សុទ្ធតែឈាម។ គាត់នឹកភ្នកលៀភ្លាមថាកូនតូចគាត់ត្រូវសត្វស្កាខាំហែកស៊ីជាចំណីហើយ។ គាត់ខឹងខ្លាំងណាស់​ ក៏ចាំប់វាយស្កាទាល់តែស្កាស្លាប់។ ពេលគាតលចូលដល់ក្នុងផ្ទះ​ ស្រាប់តែឃើញកូនតូចរបស់គាត់កំពង់ដេកលក់ស្កប់ស្កល់ក្នុងអង្រឹង។ នៅពីក្រោមអង្រឹង​ គាត់ឃើញកំណាត់​ និងឈាមសត្វពស់មួយក្បាលដាច់។ ស្រ្តីអ្នកជំនួយយល់ភ្លាមថាគឺស្កានោះហើយដែលបានជួយជីវិតកូនរបស់គាត់។ គាត់មានវិបដិសារីកយ៉ាងខ្លាំងចំពោះសត្វស្កា។

កេរ្តិ៍ដូនតា​ "មើលឱយជាក់​ សុំញាក់ចិញ្ចើម"​ Critical Thinking សម័យបុរាណ


Crédit: Saosekharith Huot
Photos: Google

© 2018 08 21

©SHARE

News and Entertainments

គោលការណ៍​ភាព​ឯកជនអំពី​ពួក​យើង

No comments:

Post a Comment