Good to know the online, home of Essential News and is the home busy you with funny life...
Saturday, August 25, 2018
និទានបុរាណខ្មែររឿងចៅសាញ់កុម៉ា
និទានពេលមួយមានប្តីប្រពន្ធពីរនាក់ ដែលរស់នៅក្នុងភូមិមួយ ហើយដោយសារជីវភាពក្រីក្រ ប្តីប្រពន្ធបានប្រកបរបរ កាប់អុសក្នុងព្រៃយកមកលក់ដើម្បីចិញ្ចឹមជីវិតរាល់ថ្ងៃ។ ហើយពួកគាត់ទាំងពីរមានកូនប្រុសម្នាក់ដែលមានឈ្មោះថាចៅសាញ់កុម៉ារ
ចៅសាញ់កុម៉ា អាយុ7ឆ្នាំ ហើយមានកំលាំងខុសក្មេងដ៏ទៃក្នុងភូមិ និងហូបអាហារច្រើន។ ពីមួយថ្ងៃទៅមួយថ្ងៃប្តីប្រពន្ធទាំងពីរនាក់នោះខិតខំរកអុសក្នុងព្រៃយកមកលក់រាល់ថ្ងៃ យ៉ាងណាក៌មិនអាចផ្គត់ផ្គង់អាហារដល់ចៅសាញ់កុម៉ាបានឡើង។
យប់មួយប្តីប្រពន្ធទាំងពីរនាក់បានពិភាក្សាគ្នារួចក៏គិតថាយកចៅសាញ់កុម៉ាយកទៅបំបោះបង់ចោលក្នុងព្រៃដោយពួកគាត់ពុំមានលទ្ធភាព ចិញ្ចឹម ចៅសាញ់កុម៉ាបានឡើយព្រោះចៅសាញ់កុម៉ាគេជាមនុស្សពូកែហូប។
លុះព្រឹកឡើងឪពុករបស់ចៅសាញ់កុម៉ា បានបបួលកូនទៅកាប់អុសក្នុងព្រៃជាមួយគាត់តែ ចៃដន្យ ចៅសាញ់ បានស្តាប់ឮ ឪពុកម្តាយគេទាំងពីរនិយាយរឿងនោះ ដោយចៅសាញ់កុម៉ាមានភាពវ័យឆ្លាតនោះផង។ នៅពេលដែលគេទៅជាមួយឪពុកគេនោះគេបានយកសណ្តែកដីមួយកញ្ចប់ធំទុកហូបតាមផ្លូវ ចៅសាញ់បានដើរតាមឪពុកចូលទៅក្នុងព្រៃកាន់តែជ្រៅទៅៗលុះទៅដល់ព្រៃជ្រៅឪពុករបស់គេគិតថាមកដល់ព្រៃជ្រៅយ៉ាងនេះចៅសាញ់កុម៉ាមិនអាចរកផ្លូវទៅផ្ទះវិញបានឡើយ គាត់ក៏ឈប់កាប់អុសនៅទីនោះក្រោយមកគាត់បានកាប់ដើមឈឺមួយដើមធំរំលំរួចរាល់ហើយក៏ប្រាប់អោយចៅសាញ់កុម៉ានៅចាំនៅទីនោះដោយគាត់កុហក ថាគាត់ទៅរកបោចវល្លិយកមកចងអុសអូសយកទៅផ្ទះ ហើយគាត់ក៏បានចចេញមករហូតដល់ផ្ទះក៏ប្រាប់ប្រពន្ធថាបងនាំគេទៅដល់ព្រៃជ្រៅចឹងគេរកមិនឃើញផ្លូវមកផ្ទះវិញទេអូន។ក្រោយពីដឹងគំរោងឪពុករួចចៅសាញ់កុម៉ាចាំឪពុករបស់ខ្លួនមិនឃើញវិលមកវិញចៅសាញ់កុម៉ាបានលីដើមឈើមួយដើមនោះដើរត្រឡប់មកផ្ទះវិញនៅតាផ្លូវដែលខ្លួនបានយកសំបកសណ្តែកដីហូប បោះចោលនោះលុះក្រោយមកគេបានលីមកដល់ផ្ទះផ្អើលអស់អ្នកភូមិគេបានស្រែកហៅឪពុកម្តាយគេថាគេបានត្រឡប់មកដល់ផ្ទះហើយដោយមានលីដើមឈើធំនោះមកជាមួយផង។
ពេលនោះឪពុកម្តាយរបស់ចៅសាញ់កុម៉ាក៏ចេញមកមើលស្រាប់តែឃើញកូនរបស់ខ្លួនត្រឡប់មកដល់ផ្ទះវិញក៏កើតក្តីបារម្មណ៍ និងងឿងឆ្លល់យ៉ាងខ្លាំដោយមិននឹកស្មានថាកូនរបស់ខ្លួនអាចរកផ្លូវត្រឡប់មកផ្ទះវិញនោះទេ។ ចំណែកឯអ្នកស្រុកភូមិវិញបានផ្អើលឃើញចៅសាញ់កុម៉ាមានមាឌតូចសោះអាចលីដើមឈើដ៏ធំដែលមនុស្សគ្រប់គ្នាមិនអាធ្វើទៅបាន។ប្រជាជនក្នុងភូមិបាននិយាយតពីមាត់មួយទៅមាត់មួយរហូតល្បីឮដល់ស្តេច ស្តេចក៏មានកាងឿងឆ្ងល់ក៏បញ្ជាអោយសេនាទៅហៅ ឪពុកម្តាយ និងចៅ សាញ់កុម៉ាអោយមកចូលគាល់ទ្រង់។ រាជអាម៉ាតក៏បានចេញដំណើរមកដល់ផ្ទះចៅសាញ់កុម៉ាហើយក៏បានហៅឪពុកម្តាយនិងចៅសាញ់កុម៉ាអោយចូលគាល់ស្តេចជាបន្ទាន់។ ក្រោយពីបានឮដូចច្នេះហើយពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធក៏មានការភយ័ខ្លាចយ៉ាងខ្លាំងដោយពុំដឹងថាខ្លួនមានរឿងអ្វី ហើយបានធ្វើអ្វីខុសនោះទេ ទើបទ្រង់ហៅអោយចូលគាល់បែបនេះ។
ពួកគាត់ក៏បានធ្វើដំណើរជាមួយរាជអាម៉ាតទាំងក្តីភិតភ័យ និងព្រួយបារម្មណ៍លុះពេលធ្វើដំណើរចូលដល់រាជវាំងភ្លាមពួកគាត់ទាំងពីរបានចូលគាល់ស្តេច ពេលនោះស្តេច ក៏បានសួរទៅប្តីប្រពន្ធទាំងពីនោះថាគាត់បានឮគេថា ចៅសាញ់កុម៉ាអាចលីដើម ឈើ ធំបាន តើនេះជាកាពិតដែររឺទេ?
ប្តីប្រពន្ធទាំងពីក៏បានប្រាប់ថាដណ្ដើរដើមរឿងទាំងអស់ដល់ស្តេច ពេលនោះស្ដេចក៏មានបន្ទូលសួរចៅសាញ់កុម៉ាថា ណែចៅសាញ់កុម៉ាខ្លួនឯងតូចមួយសោះ តើឯងអាចលីដើមឈើដ៏ធំបានយ៉ាងដូចមដូច។ ចៅសាញ់កុម៉ាក៏ឆ្លើយថា ខ្ញុំអាចលីបានព្រអង្គ។ "ស្តេច" បើចឹងមែននោះតើឯងអាចលីដើមឈើទាល ដែលនៅមុខរាជវាំងរួចដែរទេ ចៅសាញ់កុម៉ាខ្ញុំលីរួច។ គ្រាន់លឺដូចនេះព្រះអង្គក៏បញ្ជាអោយរាជអាម៉ាតកាប់ដើមឈើទាលនោះអោយចៅសាញ់កុម៉ា ។ ចំណែកឯចៅសាញ់កុម៉ាក៏បានសំណូមពរស្តេថាមុននិងខ្លួនលីដើមឈើទាលនោះខ្លួនសុំបាយ7ខ្ទះត្នោតយកមកហូប។ ស្តេចក៏មានការងឿងឆ្ងល់លើចៅសាញ់កុម៉ាថាខ្លួនតូចសោះហូបបាយ7ខ្ទះអស់ដែល។ ពេលនោះព្រះអង្គក៏ចេញបញ្ជាឱ្យចុងភៅដាំបាយ7ខ្ទះអោយចៅសាញ់កុម៉ាហូបពេលដែលចៅសាញ់កុម៉ាហូបបាយ7ខ្ទះត្នោតរួចរាល់អស់ហើយក៏ចាប់ផ្តើមបញ្ជាអោយសេនាទាំងនោះទៅកាប់ដើមឈើទាលដោយខ្លួននៅចាំទ្រពីក្រោម។
ក្រោយពីរំលំដើមឈើទាលនោះរួចដើមឈើទាលនោះក៏រលំលើចៅសាញ់កុម៉ាកប់ទៅក្នុងដីបាត់ បន្តិចក្រោយមកចៅសាញ់កុម៉ា ក៏ងើបឡើងមកលីដើមឈើ ទាដល់ធំមួយនោះដើរជំុវិញរាជវាំង ព្រះអង្គដោយបានមើលឃើញដូចនេះទ្រង់ក៏កោតសសើរ លើ ចៅសាញ់កុម៉ានិងបានដាក់រាជបញ្ជាអោយ ចៅសាញ់កុម៉ា និងឪពុកម្តាយគេរស់នៅក្នុងរាជវាំងតាំងពីពេលនោះមក។
© 2018 08 26
©SHARE
News and Entertainments
Subscribe to:
Post Comments (Atom)



No comments:
Post a Comment