វីតាមីនចម្រុះគឺជាឱសថដែលមានប្រជាប្រិយភាពប៉ុន្តែ បើយោងតាមការស្រាវជ្រាវថ្មីមួយ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វីតាមីនចម្រុះ មិនបានបង្ការអ្វីនោះទេ ឬបង្កើនសុខភាពដល់បេះដូងរបស់អ្នកនោះទេ។
ការស្រាវជ្រាវដែលបានវិភាគលើព័ត៌មានពីមនុស្សជាច្រើនលាននាក់នៅក្នុងប្រទេសចំនួនប្រាំបានរកឃើញថាការប្រើប្រាស់ថ្នាំវីតាមីនចម្រុះនោះ គឺមិនបានការពារការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល ឬ ការស្លាប់ពីជំងឺបេះដូងនោះទេ។
ប៉ុន្តែនៅក្នុងការស្រាវជ្រាវថ្មីៗនេះ អ្នកស្រាវជ្រាវបានសិក្សាលើព័ត៌មាន ពីការស្រាវជ្រាវដែលបានចេញផ្សាយលើកមុនចំនួន 18 លើក ដែលមើលទៅ ហាក់បីដូចជាការផ្សាយនោះ បានផ្សារភ្ជាប់គ្នារវាងវីតាមីនចម្រុះ និងវីតាមីន ជាមួយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ការស្រាវជ្រាវទាំងនោះ បានបញ្ចាក់បន្ថែមថា មនុស្សជាង 2 លាននាក់មកពី 5 ប្រទេស (សហរដ្ឋអាមេរិក ជប៉ុន បារាំង ស៊ុយអែតនិងអាល្លឺម៉ង់) ។ ហើយអ្នកចូលរួមត្រូវបានតាមដានអស់រយៈពេលជាមធ្យម 12 ឆ្នាំ។
សរុបមក, ការផ្សព្វផ្សាយនោះក៏បានបញ្ចាក់ថា អ្នកទាំងនោះ ដែលបានប្រើថ្នាំគ្រាប់វីតាមីនចម្រុះនិងវីតាមីនហាក់ដូចជាមិនមានការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល និងការស្លាប់ដោយសារជំងឺបេះដូងទេ បើធៀបទៅនឹងអ្នកដែលមិនប្រើថ្នាំគ្រាប់នោះ។
លោក Kim បានមានប្រសាសន៍ថា ទោះបីយ៉ាងណាក៏ដោយថ្នាំគ្រាប់វីតាមីននិងសារធាតុរ៉ែដែលមានក្នុង multi-vitamins គឺមានកម្រិតតិចតួចដែលអាចបង្កាមិនឱ្យមានគ្រោះថ្នាក់ដោយផ្ទាល់ដល់ យើង សូមអោយប្រជាជនចូលរួមការពារសុខភាពបេះដូងរបស់ពួកគេដោយការយល់ដឹងអំពីហានិភ័យ នៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលរបស់ពួកគេម្នាក់ៗ និងក៏អាចចូលរួមពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពដើម្បីបង្កើតផែនការ ដែលមានប្រសិទ្ធភាពដើម្បីកាត់បន្ថយហានិភ័យ។
![]() |
| Best Natural Multivitamin Pills |
បកប្រែអត្ថបទដើមស្តីពីវិទ្យាសាស្ត្រផ្សាយបន្តផ្ទាល់។
© 2018 08 25
©
SHARE
News and Entertainments


No comments:
Post a Comment