Friday, April 12, 2019

សកម្មភាពបែបហាយសូរ បង្អួតមាសធំៗរបស់បុរសជនជាតិ វៀតណាមម្នាក់តាមពិត....



វៀតណាម៖ កាលពីពេលកន្លងទៅនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានឃើញបុរសជនជាតិវៀតណាមមួយរូប តែងតែធ្វើការបង្ហាញសកម្មភាពបែបហាយសូរ បង្អួតមាសធំៗ លើបណ្តាញសង្គម ទទួលបានការស៊ែរតៗគ្នាព្រោងព្រាត។


 មិនបានប៉ុន្មានផង ស្រាប់តែពេលនេះទទួលបានដំណឹង ដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថាជនជាតិវៀតណាមហាយសូររូបនេះ មានរហ្សនាម PHUC XO អាយុ៣៦ ឆ្នាំ ត្រូវបានសមត្ថកិច្ច បានធ្វើការចាប់ខ្លួនភ្លាមៗ ពីបទជួញដូរគ្រឿងញៀនខុសច្បាស់។

សមត្ថកិច្ចបានធ្វើការចុះទៅបង្ក្រាបលោក កាលពីម្សិលមិញថ្ងៃទី១០ ខែមេសា នៅក្នុងKaraoke ប៉ុន្មានកន្លែងរបស់លោក ដែលក្នុងនោះមានការជួញដូរគ្រឿងញៀន មិនត្រឹមតែប៉ុណ្ណោះតាមរយៈការចុះឆែករបស់សមត្ថកិច្ច ក៏ឃើញមានដូចជាមាសជាង៣៧.៥ គីឡូនៅទីនោះផងដែរ។តាមរយៈដំណឹងមួយនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ពិតមិននឹកស្មានថា មហាសេដ្ឋីរូបនេះមានមាសពេជ្រ ពាក់ច្រើន តាមពិតក៏មានបញ្ហា ជួញដូរគ្រឿងញៀន រហូតដល់សមត្ថកិច្ចចាប់ខ្លួននោះទេ៕




No comments:

Post a Comment