![]() |
| មេក្លោង ប្តិន្តិ៍ ថងឌី ហៅ រស់សាម៉ុន |
ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២ ខែតុលា២០១៨ នេះ ប៉ូលិសបានចាប់ខ្លួនមេក្លោងជួញដូរអាវុធក្នុងបំណងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រះវិហារ។ មេក្លោង ដែល ចាប់ខ្លួនឈ្មោះ ប្តិន្តិ៍ ថងឌី ហៅ រស់សាម៉ុនហៅក្រូច។នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
កម្លាំងសមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការចាប់ខ្លួនមេក្លោងក្រុមប្រដាប់ អាវុធអនាធិបតេយ្យ ឈ្មោះ ប្តិន្តិ៍ ថងឌី ហៅ ដួង ហៅ ក្រូច ភេទប្រុស អាយុ៤៤ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ វត្ថុតាងរឹបអូសបាន រួមមាន ៖
-អាវុធ២ដើម(ខ្លី០១ដើម វែង០១ដើម)
-គ្រឿងផ្ទុះ និងសារធាតុផ្សំគ្រឿងផ្ទុះមួយចំនួន។ ជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានបញ្ជូនមកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
នាពេលកន្លងមកបានបង្ហាញថា ឈ្មោះ រស់ សាម៉ុន ហៅក្រូច គឺជាសមាជិករបស់ចលនាក្បាលខ្លា ដែលមាន សោម ឯក ជាមេដឹកនាំ។ ចលនាក្បាលខ្លា បានកសាងកងកម្លាំងប្រដាប់អាវុធនៅក្នុងព្រៃ ដើម្បីប្រឆាំងនិងរដ្ឋាភិបាល ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្ក្រាប និងចាប់ខ្លួនឈ្មោះ សោម ឯក ដែលជាមេក្លោងដាក់ពន្ធនាគារ។ ចលនាក្បាលខ្លា របស់លោកសោម ឯក បានចងសម្ព័ន្ធភាពជាមួយចលនារណសិរ្សរំដោះជាតិ របស់លោកសម សេរី។
គួររំលឹកថាមនុស្សចំនួនប្រាំបីនាក់ដែលត្រូវបានចាប់ខ្លួនថ្មីៗនេះ តុលាការបានសម្រេចចោទប្រកាន់ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ និងឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១។
មនុស្សទាំងប្រាំបីនាក់មាន ៖ ១.ឈ្មោះ សៀង វណ្ណឌឿន, ២.ឈ្មោះ វ៉ន ឡេង, ៣.ឈ្មោះ វ៉ន សាវណ្ណ ,៤.ឈ្មោះ ថន សាម៉េត, ៥.ឈ្មោះ ហេង ហៃ (ស្រី), ៦.ឈ្មោះ ណុប វ៉ុន ៧.ឈ្មោះ សាន សៅរី និង៨.ឈ្មោះ ប៉ែន ប៊ុនធឿន។ពួកគេស្ថិតក្នុងបក្ខពួកជាមួយមេក្លោងដែលទើបចាប់ខ្លួនបានខាងលើ។


No comments:
Post a Comment