Good to know the online, home of Essential News and is the home busy you with funny life...
Thursday, October 11, 2018
រដ្ឋបាលខេត្តព្រះសីហនុ៖ បញ្ហាកំប្លោកមិនបានធ្វើឲ្យខូចគុណភាពទឹកសមុទ្រទេ គ្រាន់តែបាត់បង់សោភ័ណភាពឆ្នេរប៉ុណ្ណោះ
ព្រះសីហនុ៖
រដ្ឋបាលខេត្តព្រះសីហនុ បានចេញមុខអះអាងថា បញ្ហាកំប្លោក និងត្រគាត ដែលកំពុងអណ្ដែតលើផ្ទៃសមុទ្រ មិនបានធ្វើឲ្យខូចគុណភាពទឹកសមុទ្រទេ ប៉ុន្តែវាគ្រាន់តែបាត់បង់សោភ័ណភាពឆ្នេររយៈពេលខ្លីប៉ុណ្ណោះ។ ការចេញមុខពន្យល់របស់រដ្ឋបាលខេត្តនេះ ធ្វើឡើងស្របពេលពលរដ្ឋមួយចំនួន សម្ដែងការព្រួយបារម្ភពីបញ្ហានេះ។
កំប្លោក និងត្រគាតជាច្រើន បានរសាត់ពីប្រទេសវៀតណាមមកដល់តំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើឲ្យបាត់បង់សោភ័ណភាព។ បន្ទាប់ពីមានបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ និងភាគីពាក់ព័ន្ធ បានចុះទៅសម្អាតជាបន្តបន្ទាប់នៅតាមឆ្នេរមួយចំនួន។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់សាធារណជនយ៉ាងដូច្នេះថា៖ «សូមកុំមានការព្រួយបារម្ភ ព្រោះបញ្ហានេះ មិនបានធ្វើឲ្យខូចគុណភាពទឹកសមុទ្រ ឬឆ្នេរខ្សាច់នោះទេ គ្រាន់តែធ្វើឲ្យបាត់បង់សោភ័ណភាពឆ្នេរមួយរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពីការសម្អាតរួចរាល់ឆ្នេរខ្សាច់ នឹងមកសភាពស្រស់ស្អាតដូចដើមវិញ»។
រដ្ឋបាលខេត្ត ក៏បានស្នើដល់បងប្អូនអាជីវករដែលកំពុងប្រកបអាជីវកម្មតាមឆ្នេរចូលរួមសម្អាតឆ្នេរដែលមានកំប្លោកនៅមុខទីតាំងអាជីវកម្មរបស់ខ្លួនឲ្យបានស្អាតល្អ ។ សូមបញ្ជាក់ចាប់ពីថ្ងៃទី ៩ តុលា រហូតមកដល់ថ្ងៃនេះ កំប្លោក និងត្រគាតជាច្រើន បានហូរអណ្តែតរសាត់លើសមុទ្រ និងទើលើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ៕
Subscribe to:
Post Comments (Atom)


No comments:
Post a Comment