កំប្លោកតែងហូរពីបឹងទន្លេសាប និងបឹងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ឆ្ពោះតាមខ្សែរទឹកហូរទៅរកសមុទ្រ ក្នុងរដូវទឹកស្រកនេះ។
ពេលកំប្លោកហូរដល់សមុទ្រ វាអណ្ដែតតាមខ្សែទឹកសមុទ្រ ពីឆ្នេរប្រទេសវៀតណាម រហូតដល់ឆ្នេរសមុទ្រកម្ពុជា និងអាចទៅដល់ប្រទេសថៃទៀត បើសិនកំប្លោកនោះមិនទាន់រលួយទេ ព្រោះកំប្លោកពេលប៉ះចំនឹងទឹកសមុទ្រ មិនយូរទេវាអាចរលួយ មិនលើសពី១ខែឬ២ខែទេ។
ទាំងអស់នេះជារឿងពិតទាំងអស់ ដោយសារខ្ញុំជាអ្នកនេសាទក្នុងដែនសមុទ្រកម្ពុជា និងថៃ និងវៀតណាម អស់រយះពេលម្ភៃជាងឆ្នាំ ក្នុងសមុទ្រទើបបានជាដឹងច្បាស់។
Credit: Seang Houlean


No comments:
Post a Comment