Sunday, September 23, 2018

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញធ្វើទស្សនកិច្ចនៅតំបន់គ្មានកងទ័ពរបស់កូរ៉េខាងត្បូង

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញធ្វើទស្សនកិច្ចនៅតំបន់គ្មានកងទ័ពរបស់កូរ៉េខាងត្បូង (DMZ) ដែលមានទីតាំងឋិតនៅតាមព្រំដែនកូរ៉េខាងត្បូងនិងកូរ៉េខាងជើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨

ក្នុងដំណើរអញ្ជើញចូលរួមសន្និសីទស្តីពី៖កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសាកល ឯកឧត្តមទេស រដ្ឋមន្រ្តី បានឆ្លៀតឱកាសអញ្ជើញបំពេញទស្សនកិច្ចតំបន់គ្មានកងទ័ពដែលបច្ចុប្បន្នត្រូវចាត់ទុកថាជាតំបន់ មានសុវត្ថិភាពដោយសារស្ថានភាពនយោបាយរវាងប្រទេសទាំងពីរមានភាពប្រសើរឡើង។


តំបន់ប្រវត្ដិសាស្ដ្រនេះត្រូវបានបង្កើតឡើងតាមរយៈបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងយុទ្ធសន្តិភាពកូរ៉េ ដែលជា តំបន់អព្យាក្រឹតរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។

បច្ចុប្បន្ន តំបន់DMZ បានទាក់ទាញភ្ញៀវទេសចរជាច្រើនដែលមានបំណងចង់ស្វែងយល់បន្ថែមអំពីជម្លោះ កាលពីអតីតកាលរវាងប្រទេសទាំងពីរ។ សង្រ្គាមកូរ៉េបានផ្ទុះឡើងចាប់ពីឆ្នាំ១៩៥០ ដល់ ឆ្នាំ១៩៥៣ ដែល ក្រោយមកកិច្ចព្រមព្រៀងយុទ្ធសន្តិភាពមួយត្រូវបានចុះហត្ថលេខា។ មនុស្សប្រមាណជាង៣៦.០០០ នាក់ ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់នៅក្នុងអំឡុងពេលនៃជម្លោះនេះ។

---


No comments:

Post a Comment