ភ្នំពេញ ៖ នៅវេលាម៉ោង ២៣.១០នាទីកាលពី ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០១៨ កម្លាំងជំនាញការិយាល័យ ក៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានប្រតិបត្តិការបង្រ្កាបករណីជួញដូរនូវសារធាតុញៀនឆ្លងដែនដោយខុសច្បាប់( ពីឡាវមកកម្ពុជា )ស្ថិតនៅចំណុច ផ្លូវលេខ ៧០សង្កាត់ ទួលសង្កែ ខណ្ឌ ឫស្សីកែវរាជធានីភ្នំពេញ លទ្ធផល ឃាត់ខ្លួន ០២ នាក់ ៖
០១. ឈ្មោះ ឡោ សុគន្ធា ភេទ ប្រុស ជនជាតិខ្មែរ អាយុ ៤០ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ភូមិ សំអាង ឃុំ សំអាង ស្រុក ថាឡាបរិវ៉ាត់ ។
០២.ឈ្មោះ សុីងធីន អ៊ូថង អាយុ២៨ឆ្នាំ ជនជាតិ ឡាវ មានទីលំនៅ វៀងច័ន្ទ ប្រទេស ឡាវ ។
បានចាប់យកវត្ថុតាង មេតំហ្វេតាមីន ០២កញ្ចប់ធំ ស្មើទម្ងន់ 2000.12g និងទូរស័ព្ទដៃ ២គ្រឿង ៕

No comments:
Post a Comment