Wednesday, August 29, 2018

ព្រះរស់


កាលពីព្រេងនាយមានប្តីប្រពន្ធមួយ ដែលមានកូនប្រុសចំនួនបីនាក់ហើយពួកគាត់ប្រកបរបធ្វើស្រែចំការដើម្បីចិញ្ចឹមជីវិត។ លុះក្រោយមកកូនៗទាំងបីក៏បានរៀបការប្រពន្ធរួចអស់ក៏ចេញទៅនៅផ្ទះខាងប្រពន្ធនៅសល់តែកូនប្រុសពៅដែលនៅរួមរស់ជាមួយនិងពួកគាត់។
ចំណែកឯកូនទីមួយក្រោយពីរៀការួចហើយពួកគេក៏មានជីវភាពធូរធារ ហើយពីមួយឆ្នាំទល់មួយឆ្នាំពួកគេទាំងពីរនាក់ប្តីប្រពន្ធមិនដែលទៅមើល សួរសុខទុក្ខម្តាយឡើយ។
ចំណែកឯកូនទីពីវិញក៏មមាញឹក និងការកស៊ីមិនដែលនឹកនាពីឪពុកម្តាចដូចគ្នានិងកូនបង។
ចំណែកឯកូនទីបីវិញនៅរួមសុខទុក្ខជាមួយម្តាយឪពុកតែពួកគេមិនមានជីវភាពធូរធារដូចជាពួកបងៗឡើង។ ក្រោយពីរៀបការ បានយូរឆ្នាំ ឪពុកម្តាយកាន់តែចាស់ជរាហើយជំងឺក៏រឹតរួម នៅថ្ងៃមួយ ម្តាយរបស់គេមានជំងឺ យ៉ាងខ្លាំងដោយពួកគេពុំមានលទ្ធភាពនិងមើលឡើយពួកគេទាំងពីរនាក់ក៏សំរេចចិត្ត ទៅរកបងៗព្រោះថាបងៗរបស់គេមានជីវភាពធូរធារជាងពួកគេ។


ក្រោយពីនិយាយចប់រួចរាល់មកលុះព្រឹកឡើងកូនប្រុសពៅ ក៏ចេញដំណើរទៅផ្ទះបងៗនិងទុកប្រពន្ធអោយនៅមើលថែម្តាយ។ លុះពេលទៅដល់ផ្ទះបងទៅមួយគេក៏និយាយរៀបរាប់ពីជំងឺម្តាយ ប្រាប់ពួកបងៗ ទាំងពីរចំណែកឯពួកគាត់វិញ ក៏ត្អូញត្អែថាគ្មានប្រាក់កាក់អីទេមិនមានលទ្ធភាពឯណាជួយប្អូនទីបីឡើយ។
ពេលឮដូចឆ្នេះ ប្អូនទីបីក៏លាបងទាំងពីរត្រឡប់មកវិញ។ ហើយគេក៏ទៅរកផ្ទះបងទីពីនៅពេលទៅដល់ផ្ទះបងទីពីប្អូនទីបីក៏និយាយរៀបរាប់ពីជំងឺម្តាយដូនគ្នា ក្រោយមកបងទីពីក៏ត្អូនត្អែដូចបងទីមួយដែល ហើយក៏បានប្រាប់ប្អូនទីបីអោយទៅរកបងទីមួយទៅព្រោះគាត់ធូរធារជាងបង។
ក្រោយពីស្តាប់ចម្លើយ របស់បងៗរួចហើយគេក៏វិលមកផ្ទះវិញដោយក្តីអស់សង្ឃឹមនិងពួកបងៗ។
នៅពេលធ្វើដំណើរត្រឡប់មកដល់ផ្ទះវិញគេក៏និយាយប្រាប់ប្រពន្ធតាមដំណើររឿងក្រោយមកពួកគេ ក៏ពិភាក្សាគ្នាលក់ស្រែចំការដែលម៉ែបានចែកអោយនោះដើម្បីយកប្រាក់មកមើលម្តាយទៅ។ 

ក្រោយពីលក់ដីស្រែចំការបានប្រាក់មើលថែជំងឺម្តាយគាត់បានជាសះស្បើយមកពួកគេទាំងពីរនាក់ប្តីប្រពន្ធមានចិត្តត្រេកអរយ៉ាងខ្លាំង បើទោះជាពួកគេពុំមានសល់អ្វីក៏ដោយ។  តាំងពីពេលនោះមក ប្តីប្រពន្ធទាំងពីរនាក់ខិតខំធ្វើការដើរបេះបន្លែ និងរកអុសក្នុងព្រៃយកមកលក់គ្រាន់ចិញ្ចឹមជីវិត។ 

ថ្ងៃក្រោយមកក៏មានឈ្មួញកណ្តាលដើរមកលេងក្នុងភូមិហើយ ក៏ប្រទះឃើញឈើខ្លឹម ដែលមានតំលៃដែលប្តីប្រពន្ធនោះយកមកលក់ គេក៏ទិញយកទាំងអស់ហើយក៏អោយប្តីប្រពន្ធនោះ រកយកមកលក់អោយពួកគេទៀត។  តាំងពីពេលនោះមក ពួកគេក៏បានមុខប្រកបរប រកឈឺមានតំលៃយកមកលក់រហូតក្លាយជា អ្នកមាន។

និយាយពីសាច់រឿងរបស់បងៗទាំងពីរវិញ តាំងពីពេលដែលប្អូនទីបីទៅរកពួកគាត់ ពួកគាត់មិនអោយមកពួកគាត់ក៏ធ្លាក់ខ្លួនក្រលំបាក។ នៅពេលដែលលឺថាប្អូនទីបីក្លាយជាអ្នកមានពួកគាត់ក៏បានបបួលគ្នាទៅរកប្អូនទីបី។

ដោយមានកាអាណិតអាសូរបងៗទាំងពីប្អូនទីបីក៏យកព្រមជួយបងៗ ហើយបងៗទាំពីរក៏មានកាភ្ញាក់រលឹងឡើងវិញតាំងពីពេលនោះ មកក្រុបគ្រួសារទាំងបីក៏មានជីវភាពធូរធារដូចៗគ្នា ហើយពួកគេទាំងអស់គ្នា ក៏ចេះស្រលាញ់សាម្គីគ្នាទៅវិញទៅមកគ្រួសារទាំងបីក៏មានភាពរីករាយតាំងពីពេលនិងមក។

សាច់រឿងក្នុងរឿងនេះចង់និងយាយការដឹងគុណម្តាយឪពុក នឹងទទួលបានផលល្អជាការតបស្នង ការរមិលគុណឪពុកម្តាយនឹងទទួលនូវក្តីវិនាស។


No comments:

Post a Comment