Sunday, August 26, 2018

កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនឆ្មក់ចូលក្លិបកំសាន្តមួយកន្លែង



លោកឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន​ ស្នងការខេត្តព្រះសីហនុ​ បានអោយដឹងថា​នៅយប់ ថ្ងៃទី ២៥ឆ្លងចូលថ្ងៃទី​ ២៦ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០០ និង ១៥ ដោយមានការអនុញាត និងសម្របសម្រួលពីលោក កៀង សន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជារដឹកនាំដោយ ឯកឧត្តម យន្ត មីន្ត  កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្ត​ព្រះសីហនុ​ បានឆ្មក់ចូលក្លិបកំសាន្ត ខារ៉ាអូខេស៊ីតុងហ្វាង មួយកន្លែងស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់​ ចំនួន ៦២ នាក់  ស្រី ១៥ នាក់ (ក្នុងនោះរួមមានម្ចាស់អាជីវកម្ម ០១ នាក់ មេការ ០១ នាក់ អ្នកជួញដូរចំនួន ០១ និងភ្ញៀវមកកំសាន្តប្រើប្រាស់គ្រឿងញៀននៅក្នុង ចំនួន ៥៩ នាក់ ក្នុងក្លិបកំសាន្តខារ៉ាអូខេស៊ីតុងហ្វាង) ។  


ជាលទ្ធផលបឋម កម្លាំងសមត្ថិច្ចបានចាប់យកវត្ថុតាងមួយចំនួនដូចខាងក្រោម ៖​

-ម្សៅក្រាមពណ៍សថា្លសង្ស័យជាសារធាតុ​ញៀន ចំនួន ២២ កញ្ចប់តូច និង ០១ កញ្ចប់ ធំ
-បន្ទះឈើ (ជ្រួញ) សម្រាប់ហិត ១៥ បន្ទះ
-កេតតាមីន ប្រភេទទឹក (ketamine) ចំនួន ០១ ដប
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងតូច
-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងធំ ។


ករណីខាងលើនេះកម្លាំងជំនាញកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវីធតាមផ្លូវច្បាប់ ។



© 2018 08 2៦
©SHARE

News and Entertainments

No comments:

Post a Comment