Good to know the online, home of Essential News and is the home busy you with funny life...
Tuesday, August 28, 2018
សម្តេចតេជោ ហ៊ុន សែន ស្នើសុំអាជ្ញាធរបន្តចុះជួយបងប្អូនរងគ្រោះដោយទឹកជំនន់
នៅព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំអោយអាជ្ញាធរពាក់ព័ន្ឋទាំងអស់ ព្រមទាំងកងទ័ពជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ ទាំងជំនន់មេគង្គ និងជំនន់ទឹកភ្លៀង ។
ជាមួយគ្នានោះក្រសួងសុខាភិបាលត្រូវបន្តតាមដានយកចិត្តទុកដាក់ចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសត្រូវយកចិត្តទុកដាក់ពិនិត្យនិងផ្តល់នូវសេវាសុខាភិបាលតាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនានាអោយបានដិតដល់។ ទន្ទឹមនឹងនោះដែរ ក្រសួងកសិកម្មក៏ត្រូវធ្វើសកម្មភាពដូចជា ការចុះស្រោចស្រង់ស្រូវដំណាំរបស់ប្រជាកសិករ និងផ្តល់ជូននូវពូជស្រូវសំរាប់បងប្អូនបង្កបង្កើតផលឡើងវិញនៅពេលទឹកស្រក៕
© 2018 08 21
©SHARE
News and Entertainments
Subscribe to:
Post Comments (Atom)


No comments:
Post a Comment